កម្ពុជា​នឹង​ទទួលបាន​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ថៃ​៤​គ្រឿង

  • 2017-03-17 01:50:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(​ភ្នំពេញ​) ៖ លោក លី បូ​រិ​ន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន និង​ជា​អ្នកនាំពាក្យ​បាន​ឳ្យ​ដឹង​កាលពី​ថ្មីៗ​នេះ​ថា រាជរដ្ឋាភិបាល​ថៃ នឹង​ឳ្យ​ក្បាលរទេះ​ភ្លើង​មក​កម្ពុជា​ចំនួន​៤​គ្រឿង​។ ពិធី​ប្រគល់ ទទួល​នឹង​រៀបចំ​នៅ​ព្រំដែន ប៉ោយប៉ែត​រវាង​មន្ត្រី​​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ជាមួយ មន្ត្រី​ដឹកជញ្ជូន​ថៃ នាពេល​ឆាប់ៗ​មុខ​នេះ​។​

​លោក បូ​រិ​ន មិនបាន​បញ្ជាក់​លំអិត​ថា​តើ​ក្បាលរថភ្លើង​ដែល​ថៃ​ឳ្យ​នេះ​ជា​ជំនួយឥតសំណង់​ឬ​ជា​ជំ​នួ យ​មាន​ល័ក្ខខ័ណ្ឌ​។​ហើយ​ក្បាលរថភ្លើង​ទាំង​៤​គ្រឿង​នេះ ជា​របស់​ថ្មីស្រឡាង​ឬ​ជា​របស់​ចាស់​ដែល​គេ​ប្រើ ហើយ​កន្លងមក​។​មន្ត្រី​រូបនេះ​បាន​បង្ហើប​ឳ្យ​ដឹងថា​ទំនងជា​ក្បាលរថភ្លើង​ដែល​បាន​ប្រើ​រួចហើយ​។​

ក៏ប៉ុន្តែ​លោក ច័​ន្ច សំឡេង អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ​និង​ដឹង​ជញ្ជូន​បាន​ប្រាប់​ឳ្យ​ដឹង​នៅ​ថ្ងៃ ទី​១៦​ខែ មីនា នេះ​ថា តាម​ការបង្ហាញ​រូបភាព​ពី​ភាគី​ថៃ គឺ​វា​មិនមែនជា​ក្បាលរថភ្លើង​នោះទេ គឺជា​ប្រភេទ​ទូរថភ្លើង​មាន​ម៉ាស៊ីន​បញ្ជា​បាន (AuToray)​ជា​ប្រភេទ​រទេះភ្លើង​ដឹង​អ្នកដំណើរ សំរាប់​ដឹកជញ្ជូន អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​តាមផ្លូវ​ដែក រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ ។​

ដោយសារ​ការកែលំអរ​ជួសជុល​កំណាត់​ផ្លូវដែក​កម្ពុជា​ពី​ប៉ោយប៉ែត មក​ភ្នំពេញ​មាន​ភាពយឺតយ៉ាវ ពេក​ជាហេតុ​ធ្វើ​ជំនួយ​ថៃ​ផ្តល់​ឳ្យ​យឺត​ដែរ មានន័យថា ផ្លូវដែក​យើង​ពី​ភ្នំពេញ ដល់​ប៉ោយប៉ែត ជួសជុល​រួច​ពេលណា​គេ​នឹង​ឳ្យ​យើង​ភ្លាម ។ នេះ​ជា​ជំនួយឥតសំណង់​ដែល​ថៃ​ផ្តល់​ឳ្យ​កម្ពុជា​។​

​​ទោះជា​យ៉ាងណា លោក លី បូ​រិ​ន បាន​អះអាងថា កំណាត់​ផ្លូវដែក ពី​ប៉ោយប៉ែត មក​ភ្នំពេញ បាន កសាង​កែលំអរ​បានជា​កំណាត់ៗ​ហើយ​ដូចជា​ពី ប៉ោយប៉ែត​មកដល់​ខេត្ត បាត់ដំបង ជួសជុល​រួច​ជា​ស្ថាពរ​។ ឆ្នាំ​២០១៧ នេះ​យើង​បន្ត​ជួសជុល​ពី​ខេត្ត បាត់ដំបង មក​ខេត្ត ពោធិសាត់ រួច​រហូតដល់​រាជធានី​ភ្នំពេញ​។

​ការជួសជុល​កំណាត់​ផ្លូវដែក​នេះ​គឺ​អនុវត្ត​ជំ​ហ៊ាន​គីង្គក់​ប្រើប្រាស់​ថវិការ​រដ្ឋ​សុទ្ធសាធ​ក្នុង​កំរិត ២០​លាន​ដុល្លា ក្នុង​មួយឆ្នាំ​។ បើ​លុយ​ធ្លាប់​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លឿន ការងារ​ជួសជុល​ផ្លូវដែក​ក៏​លឿន​ដែរ​។​ផ្លូវ ដែក​នេះ​ជួសជុល​ហើយ កំណត់​ឳ្យ​ការដឹកជញ្ជូន​មិន​ឳ្យ​លើស​ទម្ងន់​ពី​១៥​តោន​ឡើង​នោះទេ​។​ហើយ​រថភ្លើង ក៏​មិន​ឳ្យ​រថ​ល្បឿន​លើសពី ៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដែរ ៕

ប្រភព៖ rasmeinews

អត្ថបទពេញនិយម