GoPro បន្ថយការងារ ២៧០ កន្លែង ក្រោយភាគហ៊ុនបន្តធ្លាក់
- 2017-03-17 02:25:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
GoPro បន្ថយការងារ ២៧០ កន្លែង ក្រោយភាគហ៊ុនបន្តធ្លាក់
ចន្លោះមិនឃើញ
GoPro ទើបប្រកាសកាត់បន្ថយការងារប្រមាណ ២៧០ កន្លែង ក្រោយភាគហ៊ុនបន្តធ្លាក់ក្រោម ១០ ដុល្លារក្នុងមួយហ៊ុន និងដើម្បីសម្រួលដល់ការចំណាយរបស់ក្រុមហ៊ុន។
ភាគហ៊ុនរបស់ GoPro ធ្លាប់មានតម្លៃ ៨០ ដុល្លារក្នុងមួយហ៊ុនកាលពីឆ្នាំ ២០១៤ តែជាអកុសលក្នុងឆ្នាំ ២០១៦ ឧបទ្ទវហេតុនៃ Drone ម៉ូដែល Karma ស្រាប់តែបាត់សេវាពេលកំពុងហោះហើរ ដែលតម្រូវឲ្យប្រមូលចូលវិញទាំងអស់ និងខាតជាច្រើនលានដុល្លារ ហើយភាគហ៊ុនបន្តធ្លាក់មកដល់បច្ចុប្បន្នត្រឹមក្រោម ១០ ក្នុងមួយហ៊ុន។
កាលពីចុងខែវិច្ឆិកា ២០១៦ GoPro ក៏ធ្លាប់កាត់បន្ថយការងារប្រមាណ ២០០ កន្លែងរួចទៅហើយ និងបានបញ្ចេញ Karma ម៉ូដែលថ្មីដែលមិនមានបញ្ហា តែចំនួននៃការលក់គឺមិនបានដូចការរំពឹងទុកនោះទេ៕