ភ្លេច​ថា iPhone របស់​អ្នក​ត្រូវ Jailbreak ដោយ​ប្រើ​កម្មវិធី​អី​មែន​ទេ សាក​តាម​វិធី​នេះ

  • 2017-03-19 03:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​អាមេរិក​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង Cupertino រដ្ឋ California។

ក្រុមហ៊ុន​នេះ​មាន​ផលិតផល​ល្បីៗ​ជាច្រើន​ដូចជា iPhone, iPad, iPod, iWatch, iMac, Apple TV ជាដើម។ ផលិតផល​ទាំង​នោះ​អាច​ត្រូវ​បាន Jailbreak ជាច្រើន​លើក​ច្រើន​សា។ កម្មវិធី​សម្រាប់ Jailbreak មាន​ច្រើន​ទៅ​តាម​ជំនាន់​របស់ iOS និមួយៗ។

មិត្ត​អ្នកអាន​មួយ​ចំនួន​ប្រាកដ​ជា​ភ្លេច​ថា iDevice របស់​ខ្លួន​ត្រូវ​ប្រើ​កម្មវិធី​អ្វី​សម្រាប់ Jailbreak អស់​បញ្ហា​ទៀត​ហើយ នៅ​ពេល​អ្នក​ស្គាល់​វេបសាយ​មួយ​នេះ jailbreak-me

-ជ្រើសរើស​ប្រភេទ iDevice របស់​អ្នក​ជា iPhone, iPad, iPod ឬ Apple TV

-ជ្រើសរើស Model របស់​អ្នក iPhone 7, iPhone 7 Plus, iPhone 6 ឬ ប្រភេទ​ណា​ផ្សេង​ពី​នេះ

-iOS ដែល​អ្នក​កំពុង​ប្រើ ឧទាហរណ៍៖ 9.2.1

-ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​អ្នកប្រើ Windows, macOS ឬ Linux

-បន្ទាប់​ពី​ជ្រើសរើស​ជំរើស​ទាំងអស់​នោះ​ហើយ ចុច​លើ Check to see if your iDevice can be jailbroken!

-ចុងក្រោយ​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម

​អាច​ស្វែង​យល់​ពី​វេបសាយ​នេះ​បន្ថែម​ទៀត ជាមួយ​មីនុយ​ដែល​នៅ​ផ្នែក​ខាង​លើ។

រៀប​រៀង​ដោយ៖ ពិចិត្រ

អត្ថបទថ្មី