បុរស​កម្ពុជា​ម្នាក់​ប្រកាស​ខ្លួន​ជា​ឪពុក​ Maddox និង​ចង់​តវ៉ាជាមួយ Angelina

  • 2017-03-20 03:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​កម្ពុជា​ម្នាក់​ដែល​ជា​បុគ្គលិក​នៅ​អង្គការ​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា លោក​បាន​​ចុះ​ហត្ថលេខា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នាម​លោក​ជា​ឪពុក​របស់​ Maddox បច្ចុប្បន្ន​កំពុង​រស់​នៅ​ជាមួយ​តារា​ហូលីវូដ Angelina Jolie។

លោក Mounh Sarath អាយុ​៥១​ឆ្នាំ​និយាយ​ថា លោក​នៅ​តែ​​មាន​ភាព​ឥទ្ធិពល​ក្នុង​ផ្លូវ​ច្បាប់​លើ​ករណី​​របស់ Maddox ហើយ​ពេល​នេះលោក​​កំពុង​តវ៉ា​ជាមួយ Angelina។ លោក​ថា៖ "ខ្ញុំ​នឹង​សប្បាយ​ចិត្ត ប្រសិន​ប្រទេស​កម្ពុជា​​មិន​អាច​ឃើញ​ Angelina ម្ដង​ទៀត"។

លោក Mounh Sarath បាន​បង្ហាញ​សារព័ត៌មាន​ The Sun កាល​ពី​ថ្ងៃ​អាទិត្យ​​នៃ​ឯកសារ​សុំ​កូន​​ជាមួយ​តុលាការ​ខេត្ត​បាត់ដំបង​កាល​ពី​ខែ សីហា ឆ្នាំ ២០០៣។ វា​បាន​បញ្ជាក់​ច្បាស់​ថា តុលាការ​បាន​កាត់​ថា​ លោក Sarath ជា​ឪពុក​របស់ Maddox។ លោក Sarath បន្ត​ថា៖ "​ក្នុង​ឯកសារ​របស់​តុលាការ Maddox នៅ​តែ​ជា​កូន​ប្រុស​របស់​ខ្ញុំ។ Angelina មិន​ដែល​បញ្ជាក់​រឿង​នេះ​ឲ្យ​ច្បាស់​ទេ"។

លោក Mounh Sarath

​​​​​​​​Angelina និង​ស្វាមី​​មុន​តារា​សម្ដែង Billy Bob Thornton មិន​បាន​បំពេញ​បែប​បទ​ឲ្យ​ពេញ​លេញ​​ក្នុង​ការ​សុំ​សិទ្ធិ​ចិញ្ចឹម Maddox កាល​ពី​​ឆ្នាំ​២០០៣​ឡើយ។ នេះ​បើ​តាម The Sun។​ ប៉ុន្តែ​មិន​ទាន់​មាន​អ្វី​បង្ហាញ​ថា Angelina ឬ Thornton ​បាន​ដឹង​ពី​រឿង​​លោក Sarath ​មាន​ឯកសារ​សុំ​កូន​​ជាមួយ​តុលាការ​ខេត្ត​បាត់ដំបង​យ៉ាង​ណា​ទេ។​

លោក Mounh Sarath ដែល​បាន​ជួប​ Angelina Jolie នៅ​កម្មវិធី​សប្បុរសធម៌​មួ​យនិយាយ​ទៀត​ថា៖ " Angelina បាន​ប្ដូរ​ឈ្មោះ​របស់ Maddox។ ខ្ញុំ​នៅ​តែ​និយាយ​ថា Maddox ជាកូន​ប្រុស​របស់​ខ្ញុំ"។

កាល​គ្រា​​សុំ Maddox សហរដ្ឋអាមេរិក បាន​ដាក់​ការ​រឹត​បន្តឹង​​យ៉ាង​តឹងរ៉ឹង​​ក្នុង​ការ​អនុម័ត​​សុំ​កុមារ​ពី​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច​ការ​ជួញ​ដូរ​មនុស្ស។ ការ​សុំ​ Maddox ទៅ​ចិញ្ចឹម​នៅ​អាមេរិក ​គឺ​បាន​រៀបចំ​ដោយ​មនុស្ស​ម្នាក់​ឈ្មោះ Lauryn Galindo ក្រោយ​មក ​គេ​ក៏​បាន​ជាប់​ពន្ធនាគារ​​នៅ​អាមេរិក​​។ Lauryn ជាប់​គុក​រយៈ​ពេល​១៨​ខែ បន្ទាប់​​ពី​ក្លែង​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កំណើត​របស់ Maddox ដើម្បី​ជួយ​គេ​ឲ្យ​បាន​រស់​នៅ​ជាមួយ Angelina៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ