កប់​ម្ល៉េះ​តម្លៃ​ iPhone SE ទៅ​ដល់​ប្រទេស​ឥណ្ឌា​លក់​ថោក​ដល់​ម្លឹង​?

  • 2017-03-20 04:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​ផ្ទាំង​ផ្សព្វផ្សាយ​មួយ​សន្លឹក​ចេញ​ពី​ក្រុម​ការងារ​ ITNET​ របស់​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​វត្តមាន​នៃ​ការ​ចេញ​លក់​ម៉ូដែល iPhone SE របស់ Apple នៅ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា។​

តម្លៃ​ផ្លូវ​ការ​សម្រាប់​ទំហំ​ 16GB ​ត្រូវ​បាន​គេ​ដាក់​លក់​ត្រឹម​តែ ១៩,៩៩៩ ​រូពី ឬ​ប្រហែល​ ៣០៥​ ដុល្លារ​ ប៉ុណ្ណោះ។ តម្លៃ​នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​បើ​ធៀប​​ទៅ​នឹង​តម្លៃ​ផ្លូវការ​នៅ​ឯ​ទីផ្សារ​សហរដ្ឋអាមេរិក ​ដែល​មាន​លេចចេញ​លើ​គេហទំព័រ​ Apple ​ផ្ទាល់​ក្នុង​តម្លៃ​ដល់​ទៅ ៣៩៩ ដុល្លារ​ឯណោះ​។

រំលឹក​ថា​កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន​ក៏​មាន​របាយការណ៍​លេចចេញ​ជុំវិញ​ Apple គ្រោង​បើក​រោងចក្រ​ផលិត​ iPhone​ នៅ​ឥណ្ឌា​ម្ល៉ោះហើយ​នោះ​អាច​ជា​ហេតុផល​នៃ​ការ​ទម្លាក់​តម្លៃ​ទូរសព្ទ​ក្នុង​ប្រទេស​នោះ​ក៏​ថា​បាន។

ប្រភព៖ gsmarena

ប្រែសម្រួល៖ កៅ រក្សា