ឃីម​ ឌីម៉ា​ និយាយ​អ្វី​ខ្លះ​ក្រោយ​វ៉ៃ​ កីឡាករថៃ សន្លប់ចេញក្អួតនៅទឹកទី៥

  • 2017-03-20 05:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ដឹង​អត់​ថា​អ្នក​ប្រដាល់​ត្រកូល​ ឃីម​ រូប​នេះ​និយាយ​អ្វី​ខ្លះ​ក្រោយ​ផ្ដួល​ថៃ​ឲ្យ​សន្លប់ ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មិនា​ នេះ?​ ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ ឃីម​ ឌីម៉ា​ និង​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ ខុន​ ក្រុងថេប​ ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ និង​ជា​ការ​ប្រកួត​មួយ​ដែល​ជក់ចិត្ត​បំផុត​ មាន​អ្នក​ទន្ទឹម​ចង់​មើល​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ខ្លាំង​ណាស់​ មិន​ថា​នៅ​សង្វៀន​ផ្ទាល់​ឬ​នៅ​តាម​គេហដ្ឋាន​នោះ​ឡើយ។​

ឃីម ឌីម៉ា ក្រហម ខុន ក្រុងថេប ខៀវ

ឃីម​ ឌីម៉ា​ ដែល​ជា​ទូទៅ​គេ​តែង​ហៅ​ថា​ នាគ​ខ្មៅ​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​ ទី១៨​ ខែ​មិនា​ ឆ្នាំ​២០១៧​នេះ​ថា​ ខុន​ ក្រុងថេប​ ម្នាក់​នេះ​ពិត​ជា​ខ្លាំង​មិន​ងាយ​និង​ផ្ដួល​នោះ​ឡើយ។​ កីឡាករ​ឆ្លង​ដែន​រូប​នេះ​ ល្អ​ទាត់​និង​ពូកែ​បេះ​កែង​ទៀត​ផង​ ឬ​ឯ​កម្ពស់​ក៏​ខ្ពស់​និង​កម្លាំង​ទៀត​សោត​ក៏​ខ្លាំង​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ពិបាក​ខ្លាំង​ក្នុង​ការ​វ៉ៃ។​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​បន្ថែម​ទៀត​ថា​ ការ​យក​ឈ្នះ​លើ​កីឡាករ​ ក្រុងថេប​ នេះ​អាច​ចាត់​ទុក​ថា​ជា​ការ​ខំ​ប្រឹងប្រែង​និង​វ៉ៃ​ដោយ​បច្ចេកទេស​បំផុត​ និង​មួយ​ទៀត​អាច​ថា​មក​ពី​ការ​ចៃដន្យ​មួយ​ផង​ដែរ។​ ឌីម៉ា ​ស្នៀត​គេ​ចាប់​គន្លឹះ​បាន​លើ​កីឡាករ​ថៃ​នោះ​គឺ​ពេល​ ក្រុងថេប​ ទាត់​មក​ត្រូវ​ចាប់​ជើង​និង​វ៉ៃ​ពោះ​ និង​បុក​ជង្គង់​តប់​ទៅ​វិញ​ ហើយ​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់​នេះ​គឺ​ថា​ដៃ​គូរ​ស្រុក​កម្លាំង​ខ្លាំង​ពេល​ដែល​ត្រូវ​ចូល​របស់​ខ្លួន។​

កីឡាករ ខុន​ ក្រុងថេប សន្លប់
ឃីម ឌីម៉ា ក្រហម ខុន ក្រុងថេប ខៀវ
ឃីម ឌីម៉ា ក្រហម ខុន ក្រុងថេប ខៀវ

កីឡាករ​ថៃ​ ខុន​ ក្រុងថេប​ ប្រកួត​លើក​ទី១​ ផ្ដួល​ ផល​ សោភ័ណ្ឌ​ ឲ្យ​សន្លប់​ទឹក​ទី១​ ខណៈ​លើក​ទី២​របស់​គេ​នៅ​សង្វៀន​ អាស៊ីអាស៊ីគ្នេយ៍​ត្រូវ​សន្លប់​ក្នុង​ទឹក​ទី៥​ ដោយ​សារ​ ឃីម​ ឌីម៉ា​ វិញ​ម្ដង។​ ឃីម​ ឌីម៉ា​ ជា​បេក្ខភាព​ម្នាក់​ត្រូវ​ដណ្ដើម​ខ្សែ​ក្រវាត់​សង្វៀន​ CNC​ ទម្ងន់​ ៦៣.៥គីឡូក្រាម​រូប​ផង​ដែរ​ហើយ​គេ​និង​ត្រូវ​ប្រកួត​ជុំ​ទី១​នៅ​ថ្ងៃ​សៅរ៍​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី