គ្រូ​ខេមបូឌានថាយហ្គឺ​ ខក​បំណង​ក្រោយ​ស្មើ​ជា​មួយ​ណាហ្គាវើល

  • 2017-03-20 08:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​ក្រុមបាល់ទាត់​ Camodian Tiger​ សំដែង​ការ​ខក​ចិត្ត​ជា​ខ្លាំង​បន្ទាប់​កូន​របស់​ខ្លួន​ប្រកួត​បាន​ត្រឹម​ស្មើ​ជា​មួយ​ ណាហ្គាលវើល​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ទី១៩​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ។​

Kenichi Yatsuhashi

លោក​ Kenichi Yatsuhashi ​ បាន​ឲ្យ​ដឹង​ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​រវាង​ Camodian Tiger​ និង​ ណាហ្គាវើល​ថា​ តាម​ការ​រំពឹង​ទុក​មុន​ការ​ប្រកួត​ លោក​គិត​ថា​កូន​ក្រុម​របស់​លោក​នឹង​រក​បាន​៣ពិន្ទុ​ លើ​ក្រុម​មួយ​នេះ​តែ​ចប់​ការ​ប្រកួត​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។​ លទ្ធផល​ស្មើ​គ្នា​នេះ​គ្រូ​បង្វឹក​ដែល​ជា​ជនជាតិ​ជប៉ុន​ម្នាក់​នេះ​ ចាត់ទុកជា​ការ​ខាត​២ពិន្ទុ​សម្រាប់​ក្រុម​លោក។​

កីឡាករ Cambodian Tiger

គ្រូ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​នេះ ​នៅ​វគ្គ​ទី១​ក្រុម​ទាំង​ពីរ​លេង​ប្រហាក់ប្រហែល​គ្នា​ គឺ​មាន​ឱកាស​រៀង​ៗ​ខ្លួន​ តែ​ចូល​ដល់​វគ្គ​ទី២ ​ក្រោយ​លោក​បាន​ប្ដូរ​វិធី​សាស្ត្រា​មួយ​ចំនួន​ក្រុម​របស់​ធ្វើ​ការ​គាបសង្កត់​ជា​ខ្លាំង​ទៅ​លើ​ក្រុម​ណាហ្គាវើល​ ហើយ​នៅ​ជើង​ទី២​ក្នុង​ដី​របស់​ខ្លួន​វិញ​ គ្រូ​មក​ពី​ជប៉ុន​ម្នាក់​ថា​នឹង​ខំ​ប្រឹង​យក​ជ័យជន្នះ​ឲ្យ​បាន។​

Camodian Tiger​ បច្ចុប្បន្ន​ក្រុម​មួយ​នេះ​ប្រកួត​បាន​ ៥ដង​ ឈ្នះ​១ ចាញ់១​ និង​ស្មើ​ ៣​ មាន​៦ពិន្ទុ។​ នៅ​សប្ដាហ៍​ទី៦​នៃ​ពាន​រង្វាន់​លីគ​កំពូល​របស់​កម្ពុជា​ ​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ទទួល​ភ្ញៀវ​ភ្នំពេញក្រោន​ នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប៕​

អត្ថបទ៖ នួន ស៊ីណា​