អាហារទាំង១០ ទោះញ៉ាំច្រើនប៉ុណ្ណា ក៏មិនធ្វើឲ្យអ្នកធាត់ដែរ
- 2017-03-20 09:24:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារទាំង១០ ទោះញ៉ាំច្រើនប៉ុណ្ណា ក៏មិនធ្វើឲ្យអ្នកធាត់ដែរ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងតែសម្រករាង ឬរក្សារាង ដោយមិនហ៊ានទទួលទានអាហារ នោះអ្នកគិតខុសហើយ ព្រោះនៅមានអាហារជាច្រើន ដែលអ្នកអាចទទួលទានបាន ដោយមិនខ្វល់ពីការឡើងទម្ងន់ឡើយ ដោយសារតែពួកវាសម្បូរទៅដោយជាតិសរសៃ និងកម្រិតកាឡូរីទាប។
#១ ផ្លែក្រូចពោធិ៍សាត់ ក្រូចថ្លុង និង ក្រូចឃ្វិច
ពួកវាសម្បូរទៅដោយសមាសធាតុជាច្រើន ដូចជា ជាតិសរសៃ និង វីតាមីន C ជាដើម។ វាជួយដល់ការរំលាយអាហារ ថ្លើម និង ស្បែក ហើយថែមទាំងធ្វើឲ្យអ្នក កាន់តែមានសុខភាពល្អទៀតផង។
#២ ផ្លែត្រសក់ស្រូវ និង ឪឡឹក
ផ្លែឈើប្រភេទនេះជួយបញ្ចេញសារធាតុរាវដែលលើស ចេញពីរាងកាយរបស់អ្នក ហើយបំពេញដល់អ្នកវិញបានយ៉ាងល្អ។
#៣ សារាយ
សារាយ គឺជាប្រភពល្អបំផុតនៃសារជាតិអ៊ីយ៉ូដ។ ពួកវាជួយដល់មុខងារក្រពេញទីរ៉ូអ៊ីតរបស់អ្នក រក្សាកម្រិតអ័រម៉ូនឲ្យនៅធម្មតា និង ការពារអ្នកពីការឡើងទម្ងន់។
#៤ ត្រសក់
វាគឺជាបន្លែដ៏សំខាន់សម្រាប់ការសម្រកទម្ងន់។ វាជួយប្រយុទ្ធនឹងការហើម ហើយធ្វើឲ្យអ្នកស្គម ដោយមិនមានផលប៉ះពាល់។
#៥ ខ្ទឹមក្រហម (Beetroot)
ខ្ទឹមក្រហម ផ្ដល់សារធាតុចិញ្ចឹមច្រើន ដូចជា ម៉ង់កាណែស ជាដើម។ ពួកវាជួយដុតជាតិខ្លាញ់ និងគ្រប់គ្រងជាតិស្ករនៅក្នុងឈាមរបស់អ្នក។
#៦ ស៊ុត
អ្នកអាចទទួលទានវាគ្រប់ពេល សូម្បីតែពេលល្ងាច ដោយមិនចាំបាច់ភ័យខ្លាចឡើងទម្ងន់ឡើយ។ ជាក់ស្ដែង ស៊ុតស្ងោរ គឺប្រសើរជាង ស៊ុតចៀន។
#៧ ផ្លែម្នាស់
ផ្លែឈើដ៏ឆ្ងាញ់នេះ គឺជាមិត្តល្អបំផុតសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។ សារធាតុអង់ស៊ីម Bromelain ដែលមាននៅក្នុងផ្លែម្នាស់ បែងចែកជាតិខ្លាញ់ និងជួយរំលាយប្រូតេអ៊ីនយ៉ាងសកម្ម។
#៨ ផ្លែប៉ោម
វាធ្វើឲ្យអ្នកមានអារម្មណ៍ថាឆ្អែត និងជួយគ្រប់គ្រងការរំលាយអាហាររបស់អ្នក។
#៩ សាឡាត់
វាជាប្រភពដ៏អស្ចារ្យនៃអាស៊ីដហ្វូលីក ហើយអ្នកអាចបរិភោគវាមួយឆ្ងាញ់មាត់។
#១០ ស្ពៃក្ដោប និងខាត់ណា
បន្លែទាំងនេះមានសារធាតុចិញ្ចឹមច្រើន រួមទាំង អ៊ីយ៉ូដ។
បញ្ជាក់៖ វាជាការល្អបំផុត ដែលទទួលទានអាហារ រយៈពេល ៣ ទៅ ៤ម៉ោង មុនពេលចូលគេង ប្រសិនបើអ្នកចង់រក្សារាងឲ្យនៅស្គមស្អាត។ ដូច្នេះ ប្រសិនបើអ្នកចូលគេងនៅម៉ោង១១យប់ អ្នកអាចទទួលទានអាហារពេលល្ងាច នៅម៉ោង៧យប់៕