លេង​មិន​ខាត! គ្រាន់​តែ​ផុស​រូប​លើ Instagram ម្ដង​បាន​១៥ ០០០​ដុល្លារ

  • 2017-03-21 04:26:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​វ័យ​២២​ឆ្នាំ តារា​ម៉ូដែល Sjana Earp មាន​អ្នក​តាមដាន​ (Follow) លើ​បណ្ដាញ​សង្គម Instagram១,២​លាន​នាក់ និង​ទទួល​បាន​ប្រាក់​ជា​ច្រើន​គ្រាន់​តែ​បង្ហោះ​រូប​លើ​បណ្ដាញ​សង្គម​មួយ​នេះ។

Sjana បាន​ចំណាយ​ពេល​​ដើម្បី​ទៅ​ទីកន្លែង​ស្អាត​ៗ​​ជុំ​វិញ​ពិភពលោក​ដើម្បី​ផ្ដិត​យក​ទិដ្ឋភាព​ទាំង​នោះ​ បង្ហោះ​ចូល Instagram។ យ៉ាងណា តារា​ម៉ូដែល​និង​ជា​អ្នក​ថត​រូប​ដែល​មក​ពី​រដ្ឋ  New South Wales ប្រទេស​អូស្ត្រាលី​ម្នាក់​នេះ​មិន​ដែល​នឹង​ស្រមៃ​ថា ខ្លួន​អាច​ល្បី​ក្នុង​បណ្ដាញ​សង្គម​​និង​រក​លុយ​បាន​ច្រើន​ពី​វា​បែប​នេះ​ទេ។

និយាយ​ប្រាប់ Sydney Morning Herald ម៉ូដែល Sjana ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​បណ្ដាញ​សង្គម​អាច​បាន​ប្រាក់​១៥ ០០០​ដុល្លារ​សម្រាប់​ការ​បង្ហោះ​រូប​ម្ដង។ ដំបូង​ឡើង​នាង​សឹង​តែ​មិន​ជឿ​ថា​អាច​រក​ចំណូល​បាន​ដោយ​បែប​នេះ បន្ទាប់​ពី​មាន​ភ្នាក់ងារ​ម្នាក់​មក​ទាក់ទង​នាង។ ប្រាក់​​ដែល​នាង​ទទួល​បាន បាន​មក​ពី​ការ​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​ផ្សេង​ៗ​ដូច​ជា ខោ​អាវ​ហាត់​ប្រាណ​ជា​ដើម៕​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ