សមត្ថភាព ចាន់ វឌ្ឍនាកា ​សម​តែ​លេង​នៅ​លីគ​កំពូល​ជប៉ុន ​មិនមែន​លីគ​៣​ទេ

  • 2017-03-21 04:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សមត្ថភាព​របស់ ចាន់ វឌ្ឍនាកា ​សម​តែ​បាន​លេង​នៅ​លីគ​កំពូល​ជប៉ុន ​ព្រោះ​គាត់​ជា​កីឡាករ​កំពូល​ម្នាក់​នៅ​ក្នុង​តំបន់។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​មាន​កីឡាករ​ល្អ​ៗ​នៅ​ក្នុង​ក្រុម”។ ការ​បញ្ជាក់​របស់​លោក Leonardo Vitorino គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​​កម្ពុជា។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ការ​ប្រកួត​អន្តរជាតិ Clear ​រវាង​កម្ពុជា​និង​ឥណ្ឌា​មុន​នេះ​បន្តិច ​លោក Leonardo ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​ខ្លួន​ត្រៀម​រួចរាល់​ហើយ​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​គ្នា។ ឥណ្ឌា ​ជា​ក្រុម​ខ្លាំង ​ប៉ុន្តែ​កម្ពុជា​ក៏​មិន​អន់​ដែរ ព្រោះ​មាន​កីឡាករ​ល្អ​ៗ​ដែល​អាច​លេង​បាន ​ហើយ​ប្រសិន​បើ​លេង​ជា​ក្រុម​បាន​ល្អ ​នោះ​កម្ពុជា​នឹង​មាន​ឱកាស​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។

ក្នុង​ឱកាស​នោះ​ដែរ ​គ្រូ​បង្វឹក​ប្រេស៊ីល​ក៏​បាន​លើក​ឡើង​ចំពោះ ចាន់ វឌ្ឍនាកា ​ផង​ដែរ​ថា ​រូបគេ​ជា​កំពូល​កីឡាករ​ម្នាក់ ​ដែល​មាន​សមត្ថភាព​និង​នៅ​ក្មេង​ថែម​ទៀត។ កីឡាករ​ដើម​កំណើត​នៅ​កំពត​រូប​នេះ ​មាន​កម្រិត​លេង​អាច​ចូល​លេង​នៅ​លីគ​កំពូល​របស់​ជប៉ុន​បាន ​មិន​ត្រឹម​លេង​នៅ​លីគ​ទី​៣​នោះ​ទេ។

យ៉ាង​ណាមិញ ​គ្រូ​បង្វឹក​ថ្មី​របស់​កម្ពុជា​ក៏​មិន​ភ្លេច​ផ្ដាំ​ដល់​អ្នក​គាំទ្រ​ផង​ថា ​កុំ​គិត​តែ​លើ​លទ្ធផល​ពេក ​មិនមែន​ឈ្នះ​សំខាន់ ​ហើយ​ចាញ់​អន់​នោះ​ទេ។ ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​គ្រាន់​តែ​ជា​ការ​ប្រកួត​មិត្តភាព​មួយ​នៃ​ការ​បើក​ឆាក​ដំបូង​របស់​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ប៉ុណ្ណោះ ​ដោយ​វា​មិន​អាច​កំណត់​អ្វី​បាន​ឡើយ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី