ថ្លៃ​កប់​រូបថតអតីតតារាសិចស៊ី Marilyn Monroe​ ពេល​ដាក់ដេញ​ថ្លៃ

  • 2017-03-22 03:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ជា​ច្រើន​សន្លឹក​របស់​អតីត​តារា​សម្ដែង​​និង​ជា​តារា​ម៉ូដែល​ Marilyn Monroe កាល​ពី​សតវត្ស​ទី​ ២០​ ត្រូវ​បាន​ចងក្រង​ និង​ដាក់​ដេញ​ថ្លៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

បណ្ដា​រូបថត​ជាង​ ១០០​សន្លឹក​ ដែល​បាន​ដាក់​ដេញ​ថ្លៃ​នោះ​ គឺ​មាន​រូបថត​តាំង​ពី​នាង​ទើប​តែ​មាន​វ័យ​ជាង​ ២០​ឆ្នាំ​ (ជា​ពេល​តារា​ស្រី​រូប​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​) រហូត​ដល់​មុន​មួយ​សប្ដាហ៍​ ពេល​ដែល​នាង​បាន​ស្លាប់ កាល​ពី​ខែ​សីហា​ ឆ្នាំ​ ១៩៦២​ ក្នុង​វ័យ​ ៣៦​ឆ្នាំ​។​

រូបថតកាលពិ​ឆ្នាំ ១៩៤៦
រូបថត​ដែលនាង​ថត​ជាមួយស្វាមី ក្នុង​ឆ្នាំ ១៩៦០
រូបថតកាលពីឆ្នាំ ១៩៦១
រូបថត​នៅឆ្នេរ​ Santa Monica កាលពីខែកក្កដា ឆ្នាំ ១៩៦២

រូបថត​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​ទាំង​នោះ​ ជា​រូបថត​ដែល​កម្រ​បាន​ឃើញ​ពី​មុន​ណាស់​ ដែល​វា​បាន​បង្ហាញ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​ពិត​ៗ​ របស់​ Marilyn ដែល​ជា​តារា​ដ៏​ល្បី​ម្នាក់​។ តម្លៃ​របស់​ពួកវា​ គឺ​លើស​ពី​៩ម៉ឺន​ដុល្លារ​ឯណោះ​ ។

រូបថតពេល Marilyn Monroe ធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េ

ដោយឡែក​ការ​ដាក់​ដេញ​ថ្លៃ​នូវ​កម្រង​រូបថត​របស់​តារា​សម្ដែង​អាមេរិក​រូប​នេះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​មីនា​នេះ​ហើយ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី