រូបភាពឡូយៗ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​៥ម៉ឺន​​នាក់​កម្ពុជា​ចាញ់​ឥណ្ឌា​

  • 2017-03-23 01:59:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​ពិសេស​ប្លែក​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​ដែល​លោក​គ្រូ​បង្វឹក​កម្ពុជា​ Leonado បាន​អះអាង​មុន​ការ​ប្រកួត​មែន​សម្រាប់​​ទម្រង់​លេង​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​កាល​ពី​យប់​មិញ​ បើ​ទោះ​ជា​ចាញ់​ជម្រើស​ជាតិ​ឥណ្ឌា​ដោយ​លទ្ធផល​ប្រផុតប្រផើយ​ ៣-២ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR។

​គ្រាន់​តែ​ចាប់​ផ្តើម​វគ្គ​ទី​១​ភ្លាម​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​បង្ហាញ​ទម្រង់​លេង​ពិសេស​ប្លែក​ក្នុង​នោះ​ការ​លេង​ដោយ​បច្ចេកទេស​មួយ​ប៉ះ​ ការ​លេង​បាល់​ខ្លី​ និង​​ហ៊ាន​បញ្ជូន​បាល់​ឲ្យ​​សមាជិក​ក្នុង​​ប្រលោះ​ចង្អៀត​ទាំង​មាន​ទំនុក​ចិត្ត​ខ្ពស់។។ ដោយ​មាន​អ្នក​គាំទ្រ​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​នៅ​ពហុកីឡដ្ឋាន​ជាតិ​ ទម្រង់​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱកាស​​បញ្ជូន​បាល់​ចូល​ប្រអប់​គ្រោះ​ថ្នាក់​របស់​ឥណ្ឌា​ និង​បាន​ស៊ុត​​មួយ​លើក​ជា​ពីរ​លើក​ដូច​ជា​ការ​ស៊ុត​ឡើង​លើ​របាទី​ ការ​ស៊ុត​ដោយ​អ្នក​ចាំ​ទី​ឥណ្ឌា​​សង្គ្រោះ​បាន​​ជា​ដើម។ យ៉ាង​ណា​ឥណ្ឌា​បាន​នាំ​មុខ​​១-០ នៅ​នាទី​៣​៥​ដោយ​កីឡាករ Sunil ​មុន​ពេល​​ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី អាច​រក​បាន​គ្រាប់​បាល់​តាម​ ស្មើ​ ១-១ មួយ​នាទី​បន្ទាប់។ នៅ​ដើម​វគ្គ​ទី​២​ ក្រុម​កម្ពុជា​ហាក់​ប្រមូល​អារម្មណ៍​មិន​បាន​ល្អ​ដែល​បណ្តាល​ឲ្យ​ឥណ្ឌា​បន្ថែម​២​គ្រាប់​ទៀត​ តែ​តារា​ឆ្នើម​កម្ពុជា​ ចាន់ វឌ្ឍនាកា បាន​បំប៉ោង​សំណាញ់​​ដើម្បី​តាម​ក្រោយ​ ៣-២ ​ដែល​លទ្ធផល​នេះ​រក្សា​រហូត​ចប់​ការ​ប្រកួត។

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ CLEAR លើក​ដំបូង​ប្រចាំ​ឆ្នាំ​២០១៧​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដឹក​នាំ​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល​Leonardo Vitorino ​។ CLEAR តែង​តែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​បាល់ទាត់​កម្ពុជា។ ខាង​ក្រោម​ជា​រូបភាព​គួរ​ឲ្យ​ចាប់់​អារម្មណ៍​នៃ​ការ​ប្រកួត៕

អត្ថបទ៖ ជាន ចាន់រ៉ា