សំដី​របស់​​គ្រូ​កម្ពុជាកាល​ពី​យប់​មិញ​រឹត​តែ​ធ្វើ​ឲ្យ​​​អ្នក​គាំទ្រ​​​ពេញ​ចិត្ត​ខ្លាំង​

  • 2017-03-23 02:51:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Leonardo Vitorino ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​ផ្ញើ​សារ​ដល់​អ្នក​គាំទ្រ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដ៏​កក់​ក្តៅ​ក្នុង​នាម​លោក​ជា​អ្នក​ដឹក​នាំ បន្ទាប់​ពី​ក្រុម​​កម្ពុជា​ចាញ់​​​ឥណ្ឌា​ ៣-២​យប់​មិញ​។

លោក Leonardo Vitorino

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា ៣-២​ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ CLEAR ​កាល​ពី​យប់​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ក្រោយ​ប្រកួត​ចប់​​គ្រូ​បង្វឹក​កម្ពុជា​មើល​ឃើញ​ថា សមត្ថភាព​​ក្រុម​របស់​​លោក​មាន​ភាព​ធ្លាក់​ចុះ​​ក្នុង​​​វគ្គ​ទី​២ ដែល​មក​ពី​បញ្ហា​កម្លាំង។

​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេស៊ីល Leonardo ​បាន​និយាយ​​ថា ​បញ្ហាកម្លាំង​​ទាំង​នោះ​លោក​នឹង​កែតម្រូវ​ព្រម​ទាំង​ធ្វើ​យ៉ាង​ណា​​រៀប​ចំ​​ទម្រង់​លេង​​ក្នុង​ក្រុម​ទាំង​មូល​ខិត​ទៅ​​ចំណុច​ខ្លាំង​មួយ​។ ​​សូម​​​អ្នក​គាំទ្រ​​កុំ​​បារម្ភ​ចំពោះ​បរាជ័យ​កាល​ពី​យប់​មិញ ​ប៉ុន្តែ​នា​ពេល​​​ដ៏​ខ្លី​ខាង​មុខ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ​​ពី​សមត្ថភាព​របស់​ពួក​គេ​​រីក​ចំរើន​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

អ្នក​គាំទ្រ​កាល​ពី​យប់​មិញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​​​ចេញ​ដំណើរ​ទៅ​ប្រទេស ​​ហ្សកដានី ​​​នា​ម៉ោង ១០​​:៣០​​នាទី​ព្រឹក​​ថ្ងៃ​ទី​២៣ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ ដើម្បី​ចូល​រួម​ប្រកួត​វគ្គ​ជម្រុះ​ AFC Asian Cup 2019​ នា​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទឹក​ដី​ហ្សកដានី។ ​​​

ក្រុម​ហ៊ុន CLEAR តែង​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ជាក់​ស្ដែង​​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ក្រុម​ហ៊ុន​មួយ​នេះ​បាន​ជួយ​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន ​២០​លាន​រៀល​​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា៕

ក្រុម​កម្ពុជា
ក្រុម​ឥណ្ឌា

​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​