Samsung ឲ្យ​អ្នក​​ប្រើ​ដូរ​យក​លុយ​វិញ​ បើ​​មិន​ពេញ​ចិត្ត​ Galaxy S8​​

  • 2017-03-23 02:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ The Investor របស់​កូរ៉េ​ខាង​ត្បូង​បាន​​​ចុះ​ផ្សាយ​​ពី​យុទ្ធសាស្ត្រ​ថ្មី​​របស់​ Samsung ​ប្រើ​ដើម្បី​បង្កើន​ចំនួន​លក់​ Galaxy S8/S8+ ដែល​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ២៩ មីនា​ខាង​មុខ។

ប្រភព​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា​ Samsung កំពុង​ពិចារណា​​លើ​ការ​ផ្ដល់​​ជម្រើស​ឲ្យ​អតិថិជន​ដែល​ទិញ​ Galaxy S8/S8+ អាច​យក​ទូរសព្ទ​របស់​ខ្លួន​មក​ដូរ​យក​ជា​លុយ​សុទ្ធ​ក្នុង​តម្លៃ​ដើម​វិញ ​ក្នុង​ពេល​បី​ខែ។ ​ប្រភព​បន្ថែម​ថា​ Samsung ចង់​បង្ហាញ​ថា​ខ្លួន​មាន​ជំនឿ​ទុក​ចិត្ត​ខ្លាំង​លើ​គុណភាព​នៃ​ផលិតផល​ខ្លួន​ ហើយ​ការ​សម្រេច​ចិត្ត​នេះ​​អាច​ទៅ​រួច​ដែរ​ព្រោះ​តែ​បញ្ហា​លើ​ Note7 ដែល​បាន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​មិន​តិច​ទេ។

មិន​ច្បាស់​ឡើយ​ថា​​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​នេះ​នឹង​ផ្ដល់​​​ ការ​ដូរ​យក​​ផ្ដាច់​មុខ​សម្រាប់​តែ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ឬ យ៉ាង​ណា​នោះ៕​​​​​​​​​​​​​​​​​​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី