Suzuki Cup 2018 ​​​នឹង​បន្ថែម​២​​ក្រុម​ទៀត​​ ​កាន់​តែ​ជក់​ចិត្ត​សប្បាយ​ហ៊ោ​

  • 2017-03-23 07:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​​បាល់ទាត់​​អាស៊ាន ​​បាន​ប្រកាស​កាល​ថ្ងៃ​អង្គារ​ថា ​ពាន​រង្វាន់​ជើង​ឯក​អាស៊ាន​ AFF Suzuki Cup ឆ្នាំ​២០១៨ ​នឹង​​បន្ថែម​ពី​ចំនួន​៨​ក្រុម ​​ទៅ​ដល់​១០​ក្រុម​វិញ ​​ហើយ​ថែម​ទាំង​​កែ​ប្រែ​ច្បាប់​មួយ​ចំនួន​ ​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ជក់​ចិត្ត​ និង​រំភើប​ជាង​មុន។

ទម្រង់​ច្បាប់​ចាស់​របស់​​ពាន​ AFF Suzuki Cup គឺ​មាន​៨​ក្រុម ​ចែក​ជា​​២​ពូល ​ហើយ​២​ប្រទេស​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពូល​នីមួយៗ។ ​​​​​​​​​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ (៤​ក្រុម)​​ ​នឹង​​ត្រូវ​លេង​ដូរ​ទឹក​ដី​គ្នា​២​ជើង​ ខណៈ​ដែល​ផ្ដាច់ព្រ័ត្រ ​ក៏​ត្រូវ​​លេង​២​ជើង​ ​និង​គិត​គ្រាប់​ក្រៅ​ដី​ដូច​គ្នា។

ប៉ុន្តែ​ AFF ​​បាន​ប្រកាស​​​បន្ថែម​​ដល់​១០​ក្រុម ​សម្រាប់​ឆ្នាំ​២០១៨ ​​និង​កែ​ប្រែ​ច្បាប់​មួយ​ចំនួន​ដូច​ជា ​១០​ក្រុម​ចែក​ជា​២​ពូល ក្នុង​១ពូលៗ​មាន​៥​ក្រុម។ ការ​ប្រកួត​នៅ​វគ្គ​ចែក​ពូល រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​នឹង​ត្រូវ​លេង​២​ជើង​​ដូរ​ទឹកដី​គ្នា​ជានិច្ច។ ដូច្នេះ​មាន​ន័យ​ថា ​ក្រុម​ជម្រើស​ជាតិ​នីមួយៗ ​នឹង​​មាន​ការ​ប្រកួត​ច្រើន​ជាង​​មុន ​និង​​ត្រូវ​​ស្វាគមន៍​ក្រុម​ជា​ច្រើន​ ក្នុង​ទឹកដី​ប្រទេស​របស់​​ខ្លួន​ ​ដែល​ធ្វើ​ឲ្យ​​​​អ្នកគាំទ្រ​​បាល់ទាត់​អាស៊ាន​ កាន់​តែ​រំភើប​សប្បាយ​​ហ៊ោ​កញ្ជ្រៀវ៕

ប្រែ​សម្រួល៖ វិន ជីវ័ន្ត | The Star