ម្ហូបអាហារ​ប្រពៃណី​ប្រហែល​ជាង ២០មុខ ត្រៀមបង្អួតខ្លួន​ នៅ​ពិព័រណ៍​អាស៊ាន ២០១៧ ឆាប់ៗ​នេះ

  • 2017-03-23 07:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​ក៏​មាន​ម្ហូប​អាហារ​ជាង ៧០ មុខ ដើម្បី​ដាក់​បង្ហាញ​ឲ្យ​សាធារណជន​អាច​ភ្លក់​រសជាតិ​បាន​នៅ​ឯ​ពិព័រណ៍​អាស៊ាន ២០១៧ ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ «ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន» រៀប​ចំ​ឡើង​ដោយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដោយ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពី​ក្រសួង​ការ​បរទេស​ ក្រសួង​ទេសចរណ៍ និង ក្រសួង​អប់រំ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី ០១-០២ ខែ​មេសា ឆ្នាំ ២០១៧។

អ្នកនាង អេលីហ្សាបែត បាដុង នាយិកា​ចាត់​ការ​ទូទៅ​នៃ​អង្គការ​ ប៉េ អេស អឺ បាន​មាន​ប្រសាសន៍​ថា "​អង្គការ​នេះ មាន​កិត្តិយស​រៀប​ចំ​ព្រឹត្តិការណ៍​សប្បុរស​ថម៌ ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​សម្បូរ​បែប​នៃ​ប្រជាជាតិ​អាស៊ាន។ អត្ថបទ​ប្រយោជន៍​ដែល​មក​ពី​ការ​រៀប​ចំ​កម្មវិធី​ពីរ​ថ្ងៃ​នេះ អាច​ជួយ​ដល់​កុមារ​ក្រីក្រ​កាន់តែ​ច្រើន​ឲ្យ​ទទួល​បាន​ការ​អប់រំ​ ដែល​មាន​គុណភាព។ តាមរយៈ​សកម្មភាព​ទាំង​នេះ​យើង​​បាន​ជួយ​ឲ្យ​កុមារ​រាប់​ពាន់​នាក់​ទទួល​បាន​ការងារ​ធ្វើ។ ប៉េ អេស អឺ ក៏​សូម​សម្ដែង​នូវ​ការ​កោត​សរសើរ​ដោយ​ស្មោះ​ចំពោះ​ការ​ចូលរួម​របស់​លោក​អ្នក​ ហើយ​ទាំង​អស់​គ្នា​អាច​អាច​ជួយ​ប្រជាជន​ក្រីក្រ​បំផុត​ឲ្យ​មាន​​ជីវិត​រស់​នៅ​ប្រសើរ​ជាង​មុន​ និង មាន​មោទនភាព​ក្នុង​ការ​រស់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ជា​កន្លែង​ដែល​អ្នក​រាល់​គ្នា​អាច​រស់​នៅ​ក្នុង​សន្តិភាព​ និង សេចក្ដី​ថ្លៃថ្នូរ"។

ផ្អែក​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ អង្គការ​ដើម្បី​ភាព​ញញឹម​ នៃ​កុមារ (ប៉េ អេស អឺ) បាន​ឲ្យ​ដឹង​ថា «ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន» នឹង​គាស់​កកាយ​នូវ​ម្ហូប​អាហារ​ប្រពៃណី​ជាង ៧០មុខ ដើម្បី​យក​មក​បង្ហាញ​ជូន​ឲ្យ​ប្រជាជន​ទាំង​អស់​គ្នា​បាន​ស្គាល់​ និង បាន​ភ្លក់​រសជាតិ។ នៅ​ក្នុង​កម្មវិធី​នេះ​ នឹង​មាន​តូប​លក់​អាហារ និង ភេសជ្ជៈ​ចំនួន ១០០ ដោយ​មាន​ទាំង​អាហារ​ខ្មែរ ទាំង​អាហារ​របស់​ប្រទេស​ជា​សមាជិក​អាស៊ាន​យ៉ាង​សម្បូរ​បែប​។​

រឹតតែ​ពិសេស​ជាង​នេះ​ទៅទៀត​ នៅ​រាត្រី​ថ្ងៃ​ទី ១ និង ទី ២ ខែ​មេសា​ នឹង​មាន​ការ​សម្ដែង​សិល្បៈ​ និង ការ​ប្រគំតន្ត្រី ដែល​មាន​ការ​ចូលរួម​ពី​សិល្បករ សិល្បការិនី ជាច្រើន​រូប។ ទន្ទឹម​នឹង​គ្នា​នេះ ក៏​មាន​ការ​តាំង​បង្ហាញ​ និង លក់​ផលិតផល​ផ្សេង​ៗ​ពី​បណ្ដា​ក្រុមហ៊ុន​ជាច្រើន​កន្លែង​កម្សាន្ត​ជា​លក្ខណៈ​អប់រំ​កុមារ និង មាន​ការ​រាំ​លេង​កម្សាន្ត​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​លើក​ទី ២​ហើយ​ ដែល​អង្គការ​ដើម្បី​ភាព​ញញឹម នៃ​កុមារ​បាន​ទទួល​រៀប​ចំ​កម្មវិធី​​ «ពិព័រណ៍​ម្ហូប​អាហារ​អាស៊ាន» បន្ទាប់​ពី​បាន​ទទួល​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​រៀប​ចំ​ «ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ» ក្នុង​រយៈពេល​ ១១ ឆ្នាំ​កន្លង​មក​ ដោយ​មាន​អ្នក​ចូល​រួម​ជិត ១២ ០០០ នាក់ ជា​រៀងរាល់​ឆ្នាំ។

ចំពោះ​សំបុត្រ​ចូលរួម​ ១ សន្លឹក​មាន​តម្លៃ​ ៣ដុល្លារ ដែល​អ្នកចូលរួម​អាច​ប្ដូរ​យក​បាន​នូវ​ភេសជ្ជៈ សម្រាប់​ពិសា ឬ ធ្វើ​ការ​ចាប់​រង្វាន់​ពី​កម្មវិធី។ សំបុត្រ​អាច​រក​ទិញ​បាន​នៅ៖ ភោជនីយដ្ឋាន​លូទូសប្លង់ (ប៉េ អេស អឺ) ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង គ្រប់​សាខា Chatime ឬ ទំនាក់ទំនង​តាម​លេខ​ទូរសព្ទ៖ ០១២ ៩១៨ ៣២១ / ០៩៦ ៦៤៥ ២៥២៕

អត្ថបទ៖ ដៃគូសហការ