G-Devith ត្រៀម​អង្រួន​១​បទ​​ទៀត​ជាមួយ​ ទេព បូព្រឹក្ស(វីដេអូ)

  • 2017-03-24 07:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​ G-Devith និង ទេព បូព្រឹក្ស បាន​ចេញ​ចម្រៀង​​សម្រាប់​រាំ​សប្បាយ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​គឺ​​បទ "បាន​បង​ធ្វើ​ប្ដី​ស្រី​រស់​ស្រួល" ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ច្រើន​ពី​អ្នក​គាំទ្រ​ តែ​យ៉ាង​ណា​មិញ​ ដេវីត បញ្ជាក់​ថា​​ពួក​គេ​នឹង​មាន​​ចម្រៀង​រួម​គ្នា​១​បទ​ទៀត។

ម្ចាស់​បទ​ "រាំ​បាំ​បាំ" លើក​ឡើង​ថា​បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​បន្ទាប់​ពី​ខ្លួន​និង បូព្រឹក្ស បាន​សហការ​ជាមួយ​គ្នា​លើក​ដំបូង​ក្នុង​បទ​ "បាន​បង​ធ្វើ​ប្ដី​ស្រី​រស់​ស្រួល" ដោយ​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​គាំទ្រ ដោយ​លទ្ធផល​នេះ​ហើយ​គេ​ទាំង​២​នាក់​នឹង​ត្រៀម​បទ​ថ្មី​១​បទ​ទៀត​សម្រាប់​អ្នក​គាំទ្រ​របស់​អ្នក​ទាំង​២​គឺ​បទ "គីឡូ​រាំ​ធុង​បាស" ដែល​ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​​នេះ​ហើយ សម្រាប់​រាំ​លេង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​។

ដេវីត បន្ថែម​ទៀត​ថា គេ​សង្ឃឹម​ថា​អ្នក​គាំទ្រ​ទាំង​អស់​នឹង​បើក​ចិត្ត​គាំទ្រ​ការ​សហការ​ជាមួយ​​ដៃ​គូរ​ថ្មី​របស់​លោក​គឺ ទេព បូព្រឹក្ស ជាពិសេស​គាំទ្រ​បទ "បាន​បង​ធ្វើ​ប្ដី​ស្រី​រស់​ស្រួល" និង "គីឡូ​រាំ​ធុង​បាស" នេះ​ផ្ទាល់​តែ​ម្ដង៕​​​​​

អត្ថបទ៖ Samedy