ម្ដាយជរាអៀវកូនស្រីពិការដើរគ្រប់ទីកន្លែង ធ្វើឲ្យគ្រប់គ្នាអាណិតខ្លាំង
- 2017-03-24 07:44:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយជរាអៀវកូនស្រីពិការដើរគ្រប់ទីកន្លែង ធ្វើឲ្យគ្រប់គ្នាអាណិតខ្លាំង
ចន្លោះមិនឃើញ
ម្ដាយចាស់ និងកូនក្រមុំពិការ កំពុងធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើននាក់រំជួលចិត្ត និងអាណិតអាសូរខ្លាំង បន្ទាប់ពីឃើញម្ដាយជរាអៀវកូនស្រីក្នុងធនាគារមួយនៅទីក្រុង ROXAS ប្រទេសហ្វីលីពីន កាលប៉ុន្មានថ្ងៃថ្មីៗនេះ។
បើតាមប្រភពសារព័ត៌មានហ្វីលីពីន ABS-CBN បានបញ្ជាក់ថា លោកយាយជាម្ដាយមានឈ្មោះ Julieta Lorenzo អាយុ ៦៩ឆ្នាំ និងតែងតែអៀវកូនស្រីពិការឈ្មោះ Mary Jane ទៅកាន់គ្រប់ទីកន្លែងឲ្យតែត្រូវទៅ។
ពេលទៅបើកប្រាក់ខែនៅធនាគារខាងលើ មនុស្សជាច្រើនសុំជួយដែរ តែគាត់បានឆ្លើយយ៉ាងគួរសមថា កូនស្រី Mary Jane មិនទុកចិត្តអ្នកផ្សេងក្រៅពីរូបគាត់ឡើយ។
តាមប្រភពដដែល កូនស្រីវ័យ ៣០ឆ្នាំរូបនេះ មិនអាចនិយាយ ឈរ និងញ៉ាំអាហារខ្លួនបានទេដូច្នេះមានតែម្ដាយនេះហើយត្រូវមើលថែនាងជាប់រហូតគ្រប់ពេលវេលា។ លោកយាយ Julieta បញ្ជាក់ថាកូនរបស់គាត់ប្រែជាពិការនៅអាយុ ៣ឆ្នាំ ដោយសារជំងឺ។
បើតាមប្រភពបងប្រុសរបស់លោកយាយ គឺលោកតា Edwardo បង្ហើបថាកូនស្រីពិការទទួលបានពីរដ្ឋប្រមាណ ៤០ដុល្លារជារៀងរាល់ខែសម្រាប់ចិញ្ចឹមជីវិត៕
Posted by Gilbred Cargason Alsagon Jr. on Saturday, March 11, 2017