​ម្ចាស់​ផ្ទះ​ស្ទឹងត្រែង​ឈ្នះ​មេដាយ​ច្រើន​​ជាង​គេ​​ក្នុង​ពិធី​បុណ្យ​ទន្លេលើ​ប្រភេទ​កីឡា​វាយ​សី​

  • 2017-03-26 03:12:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បញ្ចប់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​១ថ្ងៃ​កន្លះ​ទៅ ឃើញ​ថា​កីឡាករ​វាយ​សី​របស់​ខេត្ត​ស្ទឹងត្រែង​ឈ្នះ​មេដាយ​ច្រើន​ជាង​នៅ​ក្នុង​ពិធី​បុណ្យ​ទន្លេ​ឆ្នាំ​២០១៧​នៅ​ស្ទឹងត្រែង​នេះ។​

ឯកឧត្ដម វ៉ាត់ ចំរើន

បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ សម្រាប់​អ្នក​ឈ្នះ​បាន​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ពិធី​បុណ្យ​នេះ​ទី១​ គឺ​កីឡាករ​ម្ចាស់​ផ្ទះ​ខេត្ត​ស្ទឹងត្រែង​ មាស៤​ ប្រាក់៨​ សំរឹទ្ធ៦​ សរុប​១៨មេដាយ​ ចំណែក​លេខ២​ គឺ​កីឡាករ​មក​ពី​ក្រសួង​មហាផ្ទៃ​ឈ្នះ​បាន​ មាស៤​ និង​សំរិទ្ធ២​ សរុប​៦មេដាយ​ និង​លេខ៣​ បាន​ទៅ​កីឡាករ​មក​ពី​ខេត្ត​រតនគីរី​ឈ្នះ​បាន​ សំរឹទ្ធ២​តែ​ប៉ុណ្ណោះ។​ លោក​ ជា​ ប៊ុនហេង​ ប្រធាន​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ ទី​២៤​ ខែ​មីនា​ ឆ្នាំ​២០១៧​នេះ​ថា​ ដើម្បី​រួមចំណែក​ក្នុង​ការ​អបអរ​ពិធី​បុណ្យ​ទន្លេ​លើក​ទី៣​នេះ​ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ​បាន​លើក​កម្មវិធី​ប្រកួត​វាយ​សី​មិត្តភាព​នគរបាល​ជាតិ​ប្រចាំ​ឆ្នាំ​ធ្វើ​នា​ពេល​នេះ​តែ​ម្ដង។​

លោក​ ជា​ ប៊ុនហេង​
កីឡាករកំពុងប្រកួត
កីឡាករកំពុងប្រកួត

កីឡាករ​ដែល​បាន​មក​ចូលរួម​កន្លង​ទៅ​នេះ​មាន​ដូច​ជា​ តំណាង​ខាង​ខេត្ត​ស្ទឹងត្រែង​ជា​ម្ចាស់​ផ្ទះ​ តំណាង​ខេត្ត​រតនគីរី​ និង​កីឡាករ​មក​ពី​ក្រសួង​មហាផ្ទៃ​ ដែល​ត្រូវ​ជា​១២​ក្រុម​ សរុប​កីឡាករ​ទាំង​អស់​មាន​ចំនួន​ ៦០នាក់​ និង​ចែក​ចេញ​ជា​៤វិញ្ញាសា​ រួមមាន​ទី១​ វិញ្ញាសា​ វ័យ​៣០ឆ្នាំ​, វ័យ​៤០ឆ្នាំ​​, វ័យ​៥០ឆ្នាំ​ និង​វ័យ​៦០ឆ្នាំ៕​

អត្ថបទ៖ នួន ស៊ីណា​