យុវវ័យ​សរសើរ​ ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ ២០១៧​ថា ស្អាត និង ស័ក្ដិសម​រចនាបថ​ខ្មែរ

  • 2017-03-26 03:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវវ័យ​បាន​កោត​សរសើរ​ចំពោះ​ប្លង់​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​លើក​ទី ៥ ថា រូបរាង​ដូច​ខ្លោង​ទ្វារ​ប្រាសាទ​បុរាណ​ និង ស្រស់​ស្អាត​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ ការ​លើក​ឡើង​របស់​យុវវ័យ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​បង្ហាញ​រូបរាង​ប្លង់​មេ​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​ ២០១៧ តាម​រយៈ​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ។

*ប្លង់រូបរាង​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត ២០១៧*

យុវជន សុធី និស្សិត​ឆ្នាំ ទី០៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ប្រាប់​ Sabay នៅ​ព្រឹក​នេះ​ថា ក្រោយ​ពី​បាន​មើល​រូបរាង​គំរូ​ខ្លោង​ទ្វារ​អង្គរ​សង្ក្រាន្ត​នេះ ឃើញ​ថា ស្អាត ហើយ​សម​រចនាបថ​ខ្មែរ។ "និយាយ​រួម​ខ្ញុំ​ពេញ​ចិត្ត ខ្ញុំ​សរសើរ​អំពី​ស្នាដៃ​នៃ​រចនាបថ​មួយ​នេះ"។

ចុចត្រង់នេះ​ ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ស្រស់​ស្អាត យក​រចនាបថ​ខ្លោងទ្វារ​ប្រាសាទ​បុរាណ

ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ លោក មិថុនា បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ គឺជា​ព្រឹត្តិការណ៍​របស់​ខ្មែរ ដូច្នេះ រាល់​ការ​តុបតែង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ តួយ៉ាង​ខ្លោងទ្វារ​នេះ បើ​ពុំ​យកចិត្ត​ទុកដាក់​ឲ្យ​មែនទែន​ទេ គឺ​ប្រាកដ​នឹង​មាន​ប្រតិកម្ម។

"ខ្ញុំ​សរសើរ​ខាង​ស.ស.យ.ក ឆ្នាំ​នេះ ចេះ​ធ្វើ​វេទិកា​ឲ្យ​មហាជន​រិះគន់ ហើយ​ការ​ធ្វើ​ខ្លោងទ្វារ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ ធ្វើ​បែប​នេះ ទើប​រចនាបថ​ស័ក្ដិសម​ជា​របស់​ខ្មែរ ហើយ​មហាជន​គាំទ្រ"។ មិថុនា បន្ថែម។

កាល​ពី​ម្សិលមិញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) បាន​រៀបចំ​វេទិកា​មួយ​ស្ដីពី "ស្វែង​យល់​អំពី​ទិដ្ឋភាព​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៧"​ នៅ​សាល​ពហុ​បំណង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ដើម្បី​បើក​ចំហ​ឲ្យ​មហាជន ជាពិសេស​យុវវ័យ​បាន​ដឹង​អំពី​គោលបំណង​របស់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ២០១៧ និង ចង់​ស្ដាប់​មតិ​របស់​យុវវ័យ​លើ​គំរូ​ប្លង់​ខ្លោង​ទ្វារ​​អង្គរ​សង្ក្រាន្ត​​ឆ្នាំ​នេះ​ផង​ដែរ។

មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដែល ស.ស.យ.ក បាន​រៀបចំ​វេទិកា​នេះ​ឡើង ព្រោះ​កាល​ពី​ឆ្នាំ ២០១៥ ខ្លោងទ្វារ​ អង្គរ​សង្ក្រាន្ត ធ្លាប់​រង​ការ​រិះគន់​ខ្លាំង​ៗ អំពី​រចនាបថ​ដូច​ទៅ​នឹង​បរទេស​ច្រើន​ជាង​ខ្មែរ។ ម៉្លោះហើយ​មិន​ចង់​ឲ្យ​មាន​ប្រតិកម្ម​នៅ​ពេល​សាងសង់​ខ្លោងទ្វារ ស.ស.យ.ក បាន​បើក​វេទិកា និង ត្រៀម​បង្ហោះ​រូប​រាង​ខ្លោងទ្វារ​អង្គរ​សង្ក្រាន្ត​​ ២០១៧ ដើម្បី​ស្វាគមន៍​មតិ​រិះគន់ ក្នុង​ន័យ​ស្ថាបនា។

*ខ្លោងទ្វារ​អង្គរសង្ក្រាន្ត ២០១៥ ដែល​មាន​ការ​រិះគន់​ពី​មហាជន (រូប៖ ហ្វេសបុក)*
*ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​ ឆ្នាំ ២០១៥ ក្រោយ​ពី​ការ​កែសម្រួល​ ហើយ​សារទរ​ច្រើន​ពី​មហាជន (រូូប៖ ហ្វេសបុក)*
*រូបរាង​ប្លង់​ខ្លោងទ្វារ​ អង្គរសង្ក្រាន្ត ២០១៧ ដែល​មាន​ការ​កោតសរសើរ​​​ពី​មតិមហាជន*

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី