Ozil ​ចេញ​មក​បញ្ជាក់ ​រឿង​អនាគត​​ជាមួយ​ក្លឹប​​ Arsenal

  • 2017-03-27 02:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Mesut Ozil ​​​បាន​ចេញ​មក​បញ្ជាក់​ថា ​រូប​គេ​​​រីករាយ​ជាមួយ​ក្លឹប​ Arsenal ​ហើយ​នឹង​​ចរចា​ជាមួយ​ម្ចាស់​​ក្លឹប​កាំភ្លើង​ធំ​​​​លើ​កុងត្រា​ថ្មី​ នៅ​កីឡដ្ឋាន​ Emirates ​នា​ពេល​ឆាប់ៗ​​ខាង​មុខ។

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​វ័យ​២៨​ឆ្នាំ​​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា ​អាច​នឹង​ចាក​ចេញ​ពី​ Arsenal ​នៅ​ចប់​រដូវ​កាល​នេះ​ បន្ទាប់​ពី​ខក​​ចិត្ត​ដោយសារ​​​ក្រុម​កាំភ្លើង​ធំ​ចាញ់​ Bayern Munich ​ធ្លាក់​ចេញ​ពី​ UEFA Champions League ​និង​កំពុង​​ឈរ​នៅ​លេខ​៦ ​ធ្លាក់​ពី​តំណែង​កំពូល​តារាង​ទាំង​៤ ​នៅ​ Premier League ​ទៀត។

“ខ្ញុំ​នៅ​ជាប់​កុងត្រា​ជាមួយ​ Arsenal ​ដល់​ឆ្នាំ​២០១៨ ​​ហើយ​ខ្ញុំ​មាន​អារម្មណ៍​​កក់ក្ដៅ​ក្នុង​ចិត្ត​ណាស់។ យើង​នឹង​ពិភាក្សា​គ្នា​ឆាប់ៗ ​ហើយ​បន្ទាប់​មក​​នឹង​សម្រេច​ចិត្ត។ ប្រាកដ​ណាស់​ ពេល​នេះ​យើង​កំពុង​​ជួប​ពេល​ដ៏​លំបាក ​ហើយ​យើង​មិន​ពេញ​ចិត្ត​​ចំណាត់​ថ្នាក់​លេខ​៦​នោះ​​ទេ។ ខ្ញុំ​ជឿ​ថា ​យើង​​​នឹង​បាន​ Top 4 ឆាប់ៗ”។ ​Ozil ​បាន​ប្រាប់​ដល់​​ Die Welt ​អំឡុង​ពេល​ហ្វឹកហាត់​ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​