ទីបំផុត​​ឌូបៃ​មាន​ឡាន​ប៉ូលិស​ល្បឿន​លឿន​ជាង​គេ​ជា​ផ្លូវ​ការ

  • 2017-03-27 07:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ទីបំផុត​​​​​​​​​ប៉ូលិស​នៃ​ទីក្រុង​ឌូបៃ​ទទួល​បាន​លិខិត​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​ក្រុម​ការងារ​កំណត់​ត្រា​ពិភពលោក​ Guinness World Records ដែល​មាន​រថយន្ត​ប៉ូលិស​ល្បឿន​លឿន​ជាង​គេ​ក្នុង​លោក។

រថយន្ត​ដែល​​មាន​ល្បឿន​ជាង​គេ​របស់​ក្រុង​ឌូបៃ​គឺ​ Bugatti Veyron ដែល​​មាន​ល្បឿន​អតិបរមា​​ដល់​ ៤០៧ គ.ម/ម៉ ដោយ​សារ​​ម៉ាស៊ីន​ស៊ីឡាំង​ ១៦ ដែល​អាច​បង្កើត​កម្លាំង​បាន​ដល់​ ១០០០ សេះ​ និង បង្កើន​សន្ទុះ​ល្បឿន​ពី​ ០- ៩៦ គ.ម/ម៉ ​ត្រឹម​ពេល​ ២,៥ វិនាទី។ ​អ្នក​កាន់​កាប់​កំណត់​ត្រា​​មុន​គឺ​ភ្នាក់ងារ​ប៉ូលិស​ប្រទេស​អ៊ីតាលី​ជា​មួយ​រថយន្ត​ Lamborghini Gallardo LP560-4 ដែល​មាន​ល្បឿន​អតិបរមា​ ៣៧០ គ.ម/ម៉។

​​​​​​​​​យ៉ាងណាក្ដី​រថយន្ត​ Bugatti Veyron របស់​ប៉ូលិស​ក្រុង​ឌូបៃ​មិន​ប្រើ​សម្រាប់​ដេញ​ចាប់​ជន​ល្មើស​ឡើយ​ ពោល​គ្រាន់​តែ​បើក​ជុំវិញ​​តំបន់​ Dubai Mall និង Jumeirah Beach Residence ដើម្បី​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ៕​

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង