Hublot​ ​ចេញ​នាឡិកា​ពិសេស​ ​ខួប​ ​៧០​ ​ឆ្នាំ​របស់​ ​Ferrari

  • 2017-03-27 10:56:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ​ដ៏​ល្បី​របស់​អ៊ីតាលី​ ​Ferrari​ ​ទើប​សហការ​ជា​មួយ​ ​Hublot​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​នាឡិកា​ដ៏​ធំ​មក​ពី​ប្រទេស​ស្វីស​ ​ក្នុង​ការ​ចេញ​នាឡិកា​ម៉ូដែល​ពិសេស​សម្រាប់​អបអរ​ខួប​ ​៧០​ ​ឆ្នាំ​របស់​ខ្លួន។

នាឡិកា​ដៃ​ម៉ូដែល​ពិសេស​នោះ​មាន​ម៉ូដែល​ ​Techframe Ferrari Tourbillon Chronograph​ ​តួ​ខ្លួន​ផលិត​ពី​ទីតាញ៉ូម​ ​និង​ម៉ូដែល​កាបូន​សរសៃ​ ​ដែល​សុទ្ធ​តែ​ជា​សារធាតុ​រឹង​បំផុត​ ​តែ​មាន​ទម្ងន់​ស្រាល​ ​និង​លាយឡំ​ជា​មួយ​មាស​ពណ៌​ស៊ីជម្ពូ​ ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​Tourbillon។

ត្រូវ​ផលិត​តែ​ ​៧០​ ​គ្រឿង​ប៉ុណ្ណោះ​ ​ហើយ​ចំពោះ​តម្លៃ​ខាង​ ​Hublot​ ​មិន​ទាន់​ដាក់​ចេញ​នៅ​ឡើយ​ទេ​ ​តែ​បង្ហាញ​ថា​នាឡិកា​មួយ​ ​ថ្លៃ​ស្មើ​រថយន្ត​ ​Ferrari​ ​មួយ​គ្រឿង​ដែរ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ