ទម្លាយ​ការ​ពិត​ឈុត​ងូត​ទឹក​ហុយផ្សែង​ក្នុង​រឿង​បុរាណ​ចិន ដែល​មិន​សូវ​មាន​អ្នក​ដឹង

  • 2017-03-28 04:46:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​​បុរាណ​ចិន​គឺ​មាន​មាន​រីកចម្រើន​ខ្លាំង​ក្នុង​តំបន់​អាស៊ី។ ចំពោះ​បច្ចេកទេស​ក្នុង​ការ​ថត​រឿង​បុរាណ​ចិន​ក៏​មាន​ច្រើន​ ហើយ​ចំណុច​ខ្លះ​ក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ស្មាន​មិន​ដល់​ដែរ។ មាន​មនុស្ស​ជា​ច្រើន​​នៅ​តែ​គិត​មក​ដល់​នៃ​ឈុត​ងូត​ដែល​មាន​ផ្សែង​ហុយ​ៗ​របស់​តួ​ស្រី​ប្រុស​​ក្នុង​រឿង​បុរាណ​ចិន ថា​គេ​ថត​របៀប​ណា?

រឿង "Novoland: The Castle in the Sky”

ជា​ឧទាហរណ៍​ក្នុង​រឿង "Novoland: The Castle in the Sky” ត្រង់​ចំណុច​តួ​ស្រី​សម្ដែង​ដោយ Guan Xiaotong ងូត​ទឹក។ តាម​ពិត​ទៅ​តួ​ស្រី​មិន​បាន​ងូត​ទឹក​អ្វី​ទេ គ្រាន់​តែ​​អង្គុយ​ក្នុង​ធុង​ងូត​ទឹក​មួយ​តែ​គ្មាន​ទឹក​​មួយ​ដំណក់​ មាន​តែ​ម៉ាស៊ីន​​​បាញ់​​​ចំហាយ​​​ផ្សែង​៤​តែ​ប៉ុណ្ណោះ។

ចំណែក​​រឿង​មួយ​ទៀត តួ​ស្រី​ហាក់​ដូច​ជា​ងូត​ទឹក​យ៉ាង​ស្រស់​ស្រាយ​ក្នុង​ធុង​ងូត​ទឹក​ធំ១​​នៅ​ក្នុង​ដំណាក់​ និង​មើល​ទៅ​ដូច​គ្មាន​សំលៀកបំពាក់​។ តែ​អ្វី​ដែល​នឹង​ស្មាន​មិន​ដល់ ​នៅ​ក្នុង​ឈុត​ក្រៅ​ឆាក​​តាម​ពិត​តួ​ស្រី​អង្គុយ​លើ​កៅអី​មួយ​ មាន​ទឹក​មួយ​ចាន​ដែក​ មាន​ក្រុមការងារ​នៅ​ជុំវិញ និង​បន្ថែម​ចំហាយ​​​ផ្សែង​​ជា​ជំនួញ​៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម