តិច​ច្រឡំ​ស្រុក​គេ​ណា! សម្រស់​ធម្មជាតិ​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ​នៅ​កម្ពុជា​

  • 2017-03-28 07:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​មួយ​ភ្លែត​ស្មាន​តែ​​នៅ​ស្រុក​គេ តាម​ពិត​មិន​មែន​ទេ​ទេសភាព​ដ៏​ស្រស់​ស្អាត​នេះ គឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ ភូមិខ្នាចឬស្សី​ សង្កាត់បន្សាយរាក់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ​។

ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។ ​

​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ​។ ​ដូច្នេះ​ហើយ​សូម​ប្រិយមិត្ត​គយគន់​សម្រស់​ធម្មជាតិ​ដ៏​ប្រណិត​ខាងក្រោម​នេះ​ ទាំង​អស់គ្នា៖

រូបភាពផ្ដល់ដោយ៖ ក្រុមសម្រស់កម្ពុជា ថតរូបដោយ៖ Miller Snap

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី