Scoopy-I ទើប​ចេញ!​​ ស្ដុប​ និង កុងទ័រ​ថ្មី មាន​រន្ធ​សាក​ទូរសព្ទ​ទៀត​​​​

  • 2017-03-28 10:38:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ទំព័រ Facebook នៃ​ក្រុមហ៊ុន​ Honda ​ប្រទេស​ថៃ​បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​បង្ហាញ​ពី​ចំណុច​ពិសេស​របស់​​ម៉ូតូ​ Honda Scoopy-I ជំនាន់​ថ្មី​​ឆ្នាំ​ ២០១៧។

​Scoopy-I ឆ្នាំ​ ២០១៧ បាន​បន្ថែម​ចំណុច​ទាក់​ទាញ​ជា​ច្រើន​លើស​ពី​ Scoopy-I ជំនាន់​មុន​ៗ​រួម​មាន​ស្តុប​មុខ​ក្រោយ​​រចនា​រូបរាង​ថ្មី, កុងទ័រ​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​កូន​កាត់ LCD, បច្ចេកវិទ្យា​ពន្លត់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ Idling Stop System ហើយ​ថែម​មាន​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ​ទៀត​ផង។

យោង​តាម​វិបសាយ​ Honda ប្រទេស​ថៃ​បាន​បង្ហាញ​ពី​ពណ៌​ច្រើន​ប្រភេទ​របស់​ Scoopy-I ជំនាន់​ថ្មី​មាន​ដូច​ជា​ពណ៌​ខៀវ, ពណ៌​ខ្មៅ​សុទ្ធ​, ពណ៌​សាច់, ពណ៌​ស, ពណ៌​ក្រហម​ឈាម​ជ្រូក, ពណ៌​ខ្មៅ​លាយ, ពណ៌​ផ្កាឈូក, ពណ៌​ខៀវ​ភ្លឺ និង ពណ៌​ទឹក​ក្រូច។

ក្រុមហ៊ុន​មិន​បាន​ឲ្យ​ដឹង​ពី​តម្លៃ​ ឬ កាល​បរិច្ឆេទ​ចេញ​លក់​លើ​ទីផ្សារ​ឡើយ​ ដោយ​បច្ចុប្បន្ន​ម៉ូតូ​នេះ​​ក៏​មាន​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​​តាំង​បង្ហាញ​ម៉ូតូ​ប្រចាំ​ឆ្នាំ​របស់​ទីក្រុង​បាងកក​លើក​ទី​ ៣៨៕

ប្រភព៖ APHonda   ប្រែ​សម្រួល៖ សុខហេង