នីកូ យក​បទ​ "មុន​រាំ​លើក​ខោ​ឲ្យ​កប់​" ទៅ​ទាញ​បេះ​ដូង​អ្នក​សៀមរាបម៉ា​អេម​ហ្មង

  • 2017-03-29 04:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​​ "មុន​រាំ​លើក​ខោ​ឲ្យ​កប់​" ពី​តារា​ចម្រៀង​ នីកូ ទើប​តែ​ចេញ MV នា​ពេល​ថ្មីៗ​នេះ ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ទស្សនិកជន។ ក្នុង​នោះ​លោក​ក៏​បាន​លើក​យក​បទ​នេះ​ ទៅ​សម្តែង​ជូន​អ្នក​គាំ​ទ្រ​​ បាន​សប្បាយ​រីករាយ​និង​រាំ​លេង​ ឯ​ខេត្ត​សៀម​រាប​កាល​ពី​ថ្ងៃ​ច័ន្ទ ក្នុង​កម្មវិធី​ការ​ប្រគំ​តន្ត្រី​ស្រាបៀ Anchor Beach Carnival 2017 ផង​ដែរ​។

សប្តាហ៍​នេះការ​ប្រគំ​តន្រ្តី​របស់​ស្រាបៀ​ Anchor Beach Carnival 2017 នឹង​ធ្វរើ​ដំណើរ​ទៅ​ដល់​ផ្សារ​ទំនើប​ភូពុយ​ ខេត្ត​បាត់​ដំបង​ ដែល​មាន​ការ​ចូលរួម​ពី​តារា​​ល្បីៗ ជាច្រើន​ដួច​ដូចជា ពេជ្រ សោភា ឆាយ វីរៈយុទ្ធ ខាន់ ជេមស៍ ងួន ចាន់ដេវីត ឆន សុវណ្ណរាជ សយ រតនៈ សាន ស្រីឡៃ វី ឌីណែត លាង សុផាឡែន និង​លោកStep។

ទស្សនា​ការ​បង្ហាញ​ក្បាច់​រាំ​ពី​ នីកូ​ ព្រម​ទាំង​ក្រុម​រាំ​ខាង​ក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា