Sandara និយាយ​មួយ​ម៉ាត់​ ផ្ដល់​សំណើម​​នៃ​ការ​វិល​​វិញ​របស់ 2NE1

  • 2017-03-30 08:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Sandara Park បាន​ចូលរួម​​កិច្ច​សម្ភាសន៍​ក្នុង​កម្មវិធី​ Ilgan Sports កាល​ពី​ពេល​ថ្មីៗ​នឹង​​បាន​និយាយ​ថា 2NE1 នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណាមួយ។

អំឡុង​ពេល​ក្នុង​កម្មវិធី តារា​វ័យ​៣២​ឆ្នាំ​ត្រូវ​បាន​គេ​សួរ​ពី​ការ​ត្រលប់​មក​វិញ​តារា​ទោល ដោយ​នាង​និយាយ​ថា៖ "វា​គឺ​ជា​ឱកាស​ធំ​មួយ។ ជា​ធម្មតា​ក្នុង​​​កិច្ច​សម្ភាសន៍​ វា​គួរ​តែ​មាន​គ្នា​ពួក​យើង​៤​នាក់ ហើយ​វា​ដូច​ ពេល​ដែល​ខ្ញុំ​មក​តែ​ឯ​ដូច​ជា​ឆ្គង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកា​ ព្រោះ​​គ្មាន​គ្នា​នៅ​ជិត។ សូម្បី​តែ​កាល​ពី​ប៉ុន្មាន​ខែ​មុន​​កន្លង​ផុត​ទៅ ខ្ញុំ​ក៏​មាន​អារម្មណ៍​ឯកា​ដែរ។ ខ្ញុំ​តែងតែ​ពួន​​នៅ​ខាង​ក្រោយ​ខ្នង CL ហើយ​ខ្ញុំ​ពិត​ជា​ខ្លាច​ខ្លាំង​ណាស់​ ពេល​ធ្វើ​អ្វី​មួយ​ខ្លួន​ឯង​ដោយ​គ្មាន​មេក្រុម"។

យ៉ាងណាក្ដី​ Dara បាន​គិត​ក្នុង​ភាព​ជឿជាក់​ ដោយ​និយាយ​ថា​៖ "ខ្ញុំ​គិត​ថា​វា​ជា​ជំហាន​​ផ្លាស់ប្ដូរ​ទៅ​មុខ។​ ជា​កា​ពិត​ ក្រុម​ពួក​យើង​មិន​មូល​គ្នា​បាន​វិញ​ទេ ពេល​ដែល​ពួក​យើង​ក្លាយ​ជា​យាយ​ចាស់។ ខ្ញុំ​ធ្លាប់​គិត​ថា 2NE1 នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ណាមួយ។ ខ្ញុំ​​គិត​ថា​ពួក​យើង​គ្រាន់​តែ​​ចេញ​ធ្វើ​ការ​បែក​គ្នា​មួយ​រយៈ​ប៉ុណ្ណោះ ហើយ​វា​មិន​មែន​ជា​ការ​បញ្ចប់​នោះ​ទេ។ ខ្ញុំ​នៅ​តែ​សម្លឹង​ទៅ​មុខ​និង​រក​ចាំ​វា"។​

​ថ្មី​ៗ​ Sandara Park ទើប​តែ​ទទួល​តំណែង​ថត​ភាពយន្ត​ជា​លើក​ដំបូង​ចំណងជើង​ថា "One Step” ក្នុង​នោះ  Park Bom និង CL ដែល​ជា​មិត្ត​រួម​ក្រុម​ក៏​បាន​បង្ហោះ​សារ​អបអរ​ផង​ដែរ៕ តើ​អ្នក​ចង់​ឲ្យ2NE1 វិលវិញ​ទេ៕​​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ