តារាហុងកុង Andy Lau ​លុបចោលការប្រគំតន្ត្រីភ្លាមៗ

  • 2017-03-30 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​ Andy Lau បាន​រំសាយ​ការ​ប្រគំ​តន្ត្រី​អបអរចូល​ឆ្នាំថ្មី ​នៅ​ក្នុង​ទីក្រុង​ហុង​កុង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

នៅ​ថ្ងៃ​ទី ១៧​ ខែ​មករា​ ឆ្នាំ​២០១៧​ នេះ​ តារា​ចម្រៀង​ និង​ជា​តារា​សម្ដែង​រូប​នេះ​បាន​រង​របួស​ដល់​ថ្នាក់​បាក់ឆ្អឹង​ខ្នង​ ពេល​ដែល​ថត​ពាណិជ្ជកម្ម​ ក្នុង​ប្រទេស​ថៃ​។ បន្ទាប់ពីហេតុការណ៍នោះ លោក​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ រយៈពេល​ជាង​៥០​ថ្ងៃ​ ហើយ​ឥលូវ​នេះ​លោក​បាន​ធូរ​ស្បើយ​ខ្លះ​ហើយ​។

ដំបូង​ឡើយ​ តារា​ប្រុស​វ័យ​ ៥៥​ឆ្នាំ​រូប​នេះ​ មាន​គម្រោង​ប្រគំ​តន្ត្រី​ចូល​ឆ្នាំ​ នៅ​ឯ​ទីលាន​លេង​កីឡា​ Hong Kong Coliseum ក្នុង​ឆ្នាំ​នេះ​ ប៉ុន្តែ​ទីបំផុត​ត្រូវ​បាន​រំសាយ​ចោល​ ដោយសារ​របួស​របស់​លោក។

ខាង​ក្រុម​ហ៊ុន​របស់​លោក​ក៏​បាន​លើក​ឡើង​ដែរ​ថា​ Andy Lau កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជា​បន្ត​ ហើយ​ក្រុម​គ្រូពេទ្យ​ព្យាបាល​តារា​ប្រុស​រូប​នេះ​ បាន​តម្រូវ​ឲ្យ​មាន​ការ​សម្រាក​រយៈ​ពេល​យូរ​ ដើម្បី​ជា​សះ​ស្បើយ​ទាំង​ស្រុង​។ មូល​ហេតុ​នេះ​ហើយ​ ទើប​ក្រុម​ហ៊ុន​សម្រេច​ លុបចោល​ការ​ប្រគំ​តន្ត្រី​នេះ​។

ទាក់​ទង​នឹង​ការងារ​ផ្សេង​ៗ​របស់​ តារា​ប្រុស​នេះ​ក្នុង​ឆ្នាំ​ ២០១៧​ ខាង​ក្រុម​ហ៊ុន​ នឹង​រៀបចំ​ជា​បន្ត​បន្ទាប់​ អាស្រ័យ​លើ​ស្ថាន​ភាព​សុខភាព​របស់​លោក។ ដោយសារ​តែ​របួស​ដ៏​ធ្ងន់ធ្ងរ​នេះ​ បាន​ធ្វើ​ឲ្យ​លោក​បាត់​បង់​ចំណូល​យ៉ាង​តិច​ ២០លាន​ដុល្លារ​ហុងកុង​៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម