កម្មវិធី​ថ្មី បម្លែង​មុខ​ប្រុស​ស្រី​ ទៅ​ជា Emoji ត្រៀម​អុកឡុក​ Facebook ទៀត​ហើយ​!

  • 2017-04-03 01:43:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បង្កើត​កម្មវិធី​ Lightricks Ltd បាន​ធ្វើ​ការ​ដាក់​ឱ្យ​ទាញ​យក​នូវ​កម្មវិធី​ប្លែក​ថ្មី​ទៀត​ដែល​មាន​ឈ្មោះ​ថា Memoji from Facetune។​ កម្មវិធី​នេះ​តម្រូវ​ម៉ាស៊ីន​ iOS 9.0 ឡើង​ទៅ។

Lightricks Ltd មាន​មុខងារ​បម្លែង​មុខ​មាត់​របស់​អ្នកប្រើប្រាស់​គ្រប់​គ្នា​ទៅ​ជា Emoji Cute Cute តួ​យ៉ាង​ដូច​ជា​ រូប​សើច​, រូប​យំ​, រូប​ខឹង ដែល​ភាគ​ច្រើន Emoji ទាំង​នោះ​មាន​នៅ​លើ​ក្ដារ​ចុច iPhone ស្រាប់​។

ជាមួយ​ទំហំ 70MB ហើយ​គាំទ្រ​ជាមួយ​អ្នកប្រើប្រាស់ iPhone 5s និង iPad Mini 2 ឡើង​ទៅ​។ សម្រាប់​ប្រព័ន្ធ Android ក្រុមហ៊ុន​ផលិត​កម្មវិធី​បាន​និយាយ​ថា ​នឹង​មាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ខាង​មុខ​នេះ​ហើយ។

ទាញ​យក​សម្រាប់​អ្នក​ប្រើប្រាស់ iOS

ប្រែសម្រួល៖ កៅ រក្សា