សេអ៊ូល សម្ពោធសណ្ឋាគារ​ផ្កាយ៧ ខ្ពស់បំផុត​លំដាប់ទី៥ បាញ់កាំជ្រួច​ភ្លឺចាំង​ពេញផ្ទៃមេឃ

  • 2017-04-03 03:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ​ខ្ពស់​ជាង​គេ​បង្អស់ លំដាប់​ទី​៥ នៅ​លើ​ពិភព​លោក ត្រូវ​បាន​បើក​សម្ភោធ​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង អប​ដោយ​ការ​បាញ់​កាំជ្រួច​អបអរ​ដ៏​អស្ចារ្យ កម្រ​បាន​ឃើញ​បំផុត។

អគារ​ Lotte World Tower

អគារ​មាន​ឈ្មោះ​ថា «Lotte World Tower» ស្ថិត​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​នេះ មាន​រហូត​ដល់​ទៅ​១២៣​ជាន់ និង​កម្ពស់ ៥៥៤​ម៉ែត្រ មាន​ទីតាំង​នៅ​ក្បែរ​ច្រាំង​ទន្លេ Han។

អគារ​កញ្ចក់​ដ៏​ខ្ពស់​ស្កឹមស្កៃ​នេះ ត្រូវ​បាន​បំផុស​គំនិត​រចនា​តាម​បែប​កូរ៉េ ដោយ​ប្រើប្រាស់​សេរ៉ាមិច ហើយ​នៅ​ក្នុង​អគារ​នោះ មាន​រួម​បញ្ចូល​ទាំង​សណ្ឋាគារ​ផ្កាយ​៧ កន្លែង​មើល​ទេសភាព និង ហាង​កាហ្វេ​នៅ​លើ​ដំបូល ផង​ដែរ។ ស្ថាបត្យករ​មាន​គោលបំណង មិន​ចង់​ឲ្យ​អគារ​មួយ​នេះ ប៉ះ​ពាល់​ដល់​បរិស្ថាន​ឡើយ (Eco-Friendly) ដោយ​បាន​ប្រើប្រាស់ ផ្ទាំងសូឡា រហាត់ខ្យល់ និង ប្រព័ន្ធ​ប្រមូល​ផល​ទឹក ទៀត​ផង។

គួរ​បញ្ជាក់​ថា អគារ «Lotte World Tower» មាន​កម្ពស់​ខ្ពស់​ជាង អគារ «One World Trade Centre» នៅ​ក្នុង​ទីក្រុង New York City (ខ្ពស់​បំផុត​លំដាប់​ទី៦ នៅ​លើ​ពិភពលោក) តែ​១៧​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​អគារ «Burj Khalifa» មាន​កម្ពស់​៨២៨​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ទីក្រុង Dubai ដែល​បាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​២០១០ នៅ​តែ​ឈរ​លើ​កំពូល​តារាង ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភពលោក៕

អគារ One World Trade Centre នៅ​ក្នុង​ទីក្រុង New York City ខ្ពស់​បំផុត​លំដាប់​ទី៦ នៅ​លើ​ពិភពលោក
អគារ Burj Khalifa ខ្ពស់​បំផុត​លើ​ពិភពលោក

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី