សឿត បារាំង​៖ បើ​ខ្ញុំ​លេង​បាន​​ពាក់​កណ្ដាល Marcelo ក៏​អស់​ចិត្ត​ដែរ​

  • 2017-04-03 06:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់​ក្លឹប​ភ្នពេញ​ក្រោន សឿត បារាំង ​ធ្លាប់​បាន​បង្ហើប​ថា Marcelo​ ជា​និមិត្ត​រូប​​​របស់​ខ្លួន​ ប៉ុន្តែ​​រូប​គេ​មាន​ក្ដី​ស្រមៃ​ថា បើ​អាច​លេង​បាន​ត្រឹម​ពាក់​កណ្ដាល​ខ្សែ​ការពារ​ជម្រើស​ជាតិ ប្រេស៊ីល​រូប​នេះ​ក៏​អស់​ចិត្ត​ដែរ។ ​​​

សឿត បារាំង បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​តទល់​ជា​មួយ​ ឥណ្ឌា ​ចាញ់​៣-២ និង​បានបង្ហាញ​ខ្លួន​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ពេល​​ប្រកួត​​ជា​មួយ​ហ្សកដានី​ ដែល​បាន​បរាជ័យ​ ៧-០។

សឿត បារាំង

ខ្សែ​ការពារ​​​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​​ដឹង​ថា ​មូល​ហេតុ​ដែល​យក​ Marcelo ជា​និមិត្ត​រូប​​ដោយ​សារ​ចលនា​ឡើង​ចុះ​ជួយ​​តំបន់​ប្រយុទ្ធ​របស់​កីឡាករ​រូប​នេះ​លឿន ដូច​ចិត្ត​ដែល​ខ្លួន​ស្រលាញ់។ ​ម៉ាង​ទៀត​​ទាំង​បច្ចេកទេស​គ្រប់គ្រង​បាល់ និង​កម្លាំង​​របស់​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ពិត​ជា​ល្អ ដែល​ធ្វើ​ឲ្យ​ បារាំង ​ពេញ​ចិត្ត​ខ្លាំង​បំផុត។

​​​​ខ្សែ​ការពារ​វ័យ​១៨​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​​​ដោយ​មើល​ឃើញ​ចំណុច​ល្អ​របស់​ Marcelo ​ច្រើន​ពេក បាន​ធ្វើ​ឲ្យ​​គេ​មាន​​ក្ដី​ស្រមៃ​​ថា អាច​លេង​បាន​ត្រឹម​ពាក់​កណ្ដាល​​ខ្សែ​ការពារ​របស់ Real Madrid ​រូប​នេះ​ក៏​​​អស់​ចិត្ត​​ដែរ។ ចំណែក​​ការ​ទទួល​ឱកាស​ជាប់​ជម្រើស​ជាតិ​កម្ពុជា បារាំង ​​បញ្ជាក់​ថា នឹង​មិន​បន្ថយ​ការ​​ខំ​ប្រឹងប្រែង​របស់​ខ្លួ​ន​ឡើយ ​​ដើម្បី​រក្សា​​តំណែង​មួយ​នេះ។

​ខ្សែ​ការពារ​ សឿត បារាំង ​បាន​បង្ហាញ​ខ្លួន​ពេញ​៩០នាទី​ក្នុង​ជំនួប​ជួយ​ក្រុម​ភ្នំពេញ​ក្រោន​លេង​ស្មើ​គ្នា ២-២ ជា​មួយ​ Cambodian Tiger ​កាល​​ពី​យប់​មិញ​នេះ​នៅ​កីឡដ្ឋាន​ RSN ៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​