កូនស្រីទាំងពីររបស់អូបាម៉ា​ប្រែប្រួល​យ៉ាងណា​ខ្លះ​ ពេល​ធំ​ឡើង?

  • 2017-04-04 03:15:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយ​មិត្ត​ប្រាកដ​ជា​ធ្លាប់​ដឹង​ហើយ​ថា​ គ្រួសារ​អូបាម៉ា​មាន​កូន​ស្រី​ចំនួន​ ២រូប គឺ Malia និង Sasha។ ពេល​នេះ​ពួក​គេ​មិនមែន​ជា​ក្មេង​ស្រី​ទៀត​ទេ! ខណៈ​ពេល​ដែល​អ្នកស្រី Michelle Obama ធ្លាប់​ជា​ស្រ្តី​ទី១​ គាត់​បាន​ព្យាយាម​ចង​ចំណង​ស្និទ្ធ​ស្នាល​ជាមួយ​ប្រជាជន​អាមេរិក​ក៏ដូចជា​ ចិញ្ចឹម​កូន​ស្រី​ទាំង​ពីរ​រូប​ផង​ដែរ។

អំ​ទ្បុង​ពេល​ដែល​លោក​បារ៉ាក់​អូ​បា​ម៉ា​ទើប​តែ​ជាប់​ឆ្នោត​ Malia ទើប​តែ​មាន​អាយុ​១០ឆ្នាំ​ រីឯ Sasha ទើប​តែ​មាន​អាយុ ៧ ឆ្នាំ​តែ​ប៉ុណ្ណោះ។ "ជីវិត​របស់ខ្ញុំ​គឺ​មិន​ខុស​ពី​ ម្តាយ​ដែល​កំពុង​ធ្វើការ​ដទៃ​ទៀត​ទេ។ គ្រាន់​តែ​វា​មាន​លក្ខណៈ​បើក​ចំហរ" នេះ​បើ​តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ បាន​ថ្លែង​កាល​ពី​ឆ្នាំ​​២០១២​។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា​ "ពួក​យើង​ខ្លះ​មានទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​អ្នក​ដទៃ​, ប៉ុន្តែ​ការ​ឈឺចាប់​, ការ​តស៊ូ​, ភាព​ភ័យ​ខ្លាច​ក្នុង​ឋានៈ​ជា​ម្តាយ​, ភាព​កង្វល់​ទាំង​ទ្បាយ​ចំពោះ​ខ្លួន​ជា​ស្រ្តី​, សេច​ក្តី​សង្ឃឹម​ និង​សុបិន​ដែល​អ្នក​មាន​សម្រាប់​កូនស្រី​របស់​អ្នក​គឺ​មាន​ដូចគ្នា​, ហើយ​កូនស្រី​ទាំង​អស់​របស់​ពួក​យើង​ក៏​គិត​ដូច​គ្នា​អីចឹង​ដែរ"

តោះ! អីចឹង​មក​មើល​រូបភាព​របស់​កូនស្រី​ទាំង​ពីរ​របស់​គ្រួសារ​អូបាម៉ា​​បន្តិច​មើល៍៖

Malia និង Sasha កំពុងមើលឪពុកថ្លែងសុន្ទរកថាកាលពីខែមិថុនា ឆ្នាំ ២០០៨
Malia Sasha និង Michele Obama ក្នុងកម្មវិធីមហាសន្និបាតឆ្នាំ ២០០៨
ដំណើរកំសាន្តរបស់ពួកគេក្នុងប្រទេសប្រស៊ីល
ពួកគេកំពុងអានរឿងឲ្យក្មេងៗស្តាប់ កាលពីខែមិថុនាឆ្នាំ ២០១១ នៅ អាហ្រិកខាងត្បូង
ពួកគេរួមទាំង Michele Obama ស្លៀកពាក់ស្អាតក្នុងថ្ងៃកាន់អំណាចទី២របស់លោក Obama
លោកអូបាម៉ានិងកូនស្រីក្នុងពិធី សុំទោសមាន់តួកគី សម្រាប់កម្មវិធី Thanksgiving ឆ្នាំ ២០១៤
ពួកគេទៅញ៉ាំការ់េមជាមួយលោកអូបាម៉ា កាលពីឆ្នាំ ២០១៥
ពួកគេជួបជាមួយនឹងតារាល្បី Ryan Reynold កាលពីឆ្នាំទៅ!
Malia និង​ Sasha Obama ក្នុងឆ្នាំ ២០១៧ នេះ

ប្រភព៖ popsugar   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម