៦បទ ពីបុរសសង្ហារ តារាថៃ Film អង្រួនបេះដូងអ្នកបាត់ដំបងស្រឹឹឹបៗហ្មង
- 2017-04-04 08:05:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦បទ ពីបុរសសង្ហារ តារាថៃ Film អង្រួនបេះដូងអ្នកបាត់ដំបងស្រឹឹឹបៗហ្មង
ចន្លោះមិនឃើញ
តារាថៃលោក Film Rattapoom Toekongsap បានធ្វើដំណើរមកដល់ប្រលានយន្តហោះខេត្តសៀមរាបកាលពីថ្ងៃទី ០២ មេសា គោលបំណងមកចូលរួមការប្រគំតន្រ្តីស្រាបៀ Anchor Beach Carnival 2017នៅខេត្តបាត់ដំបងដែលក្នុងនោះលោកបានច្រៀង ៦បទសម្រាប់អ្នកគាំទ្រនៅកម្ពុជា។
តារាសម្តែងរូបនេះបានឲ្យដឹងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃរសៀលថ្ងៃ ០២ មេសានៅសណ្ឋាគារក្លាស៊ីបាត់ដំបងថា នេះមិនមែនជាលើកតីមួយឡើយ ដែលលោកបានមកប្រទេសកម្ពុជា តែលើកនេះប្លែក ដោយសារមានឱកាសសម្តែងលើឆាកជាមួយសិល្បករខ្មែរ។
អ្វីដែលពិសេសនោះ អ្នកបាត់ដំបងមិនត្រឹមតែបានជួបវត្តមានតារាល្បីៗប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវបទពិសោធន៍ថ្មី និងសប្បាយរីករាយ លើសពីការប្រគំតន្រ្តីនានា នោះគឺស្រាបៀអាន់ឆ័របានរៀបចំក្រុមរាំបែប Carnival និងការរៀបចំតុបតែងបរិវេណទាំងមូលជាលក្ខណៈឆ្នេរសមុទ្រ ការរចនាឆាកតន្រ្តីប្លែកអារម្មណ៍ និងផ្ទាំងទស្សនីយភាពប្លែកៗទៀតផង។
ស្តាប់២បទពីតារាថៃ Film ខាងក្រោម៖