កម្មវិធី​តេស្ត​ CPU​ iPhone ដ៏​ល្បី​អាច​ដំឡើង​បាន​​អត់​អស់​លុយ

  • 2017-04-05 02:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​និយាយ​ដល់​ ​​​Geekbench អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ច្បាស់​ជា​ស្គាល់​ហើយ​ថា​វា​ជា​កម្មវិធី​ប្រើ​សម្រាប់​តេស្ត​ CPU របស់​​​ឧបករណ៍​ iDevice (iPhone, iPad, iPod) ដ៏​ល្បី​មួយ។ អ្វី​ដែល​អស្ចារ្យ​គឺ​កម្មវិធី​ដែល​ធ្លាប់​តែ​មាន​តម្លៃ​ ០,៩៩ ដុល្លារ​នេះ​បាន​ដាក់​​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ត្រឹម​ថ្ងៃ​ទី​ ១០ ខែ​មេសា​ ដើម្បី​អបអរ​សាទរ​ការ​បញ្ចេញ​កំណែ​ទម្រង់​ថ្មី។

កម្មវិធី​នេះ​អាច​ប្រើ​​ដើម្បី​មើល​​លក្ខណៈ​សម្បត្តិ​ទូរសព្ទ​មាន​ដូច​ជា​ ម៉ូដែល, ប្រព័ន្ធ​ប្រតិបត្តិការ​, Processor និង មេមូរី។ មុខងារ​​ពិសេស​របស់​វា​គឺ​ការ​តេស្ត​សមត្ថភាព CPU របស់​​ទូរសព្ទ​ (Benchmark) ដោយ​ដំណើរ​ការ​តេស្ត​ងាយ​ស្រួល​បំផុត​ ពោល​គ្រាន់​តែ​ចុច​បើក​កម្មវិធី​រួច​ចុច​លើ​​ពាក្យ​ CPU Benchmark រួច​ចុច​លើ​ពាក្យ​ Run Benchmark ​បន្ទាប់​មក​រង់​ចាំ​មួយ​សន្ទុះ​ដើម្បី​​ឲ្យ​កម្មវិធី​​ដំណើរ​ការ។

ពេល​​ដំណើរ​ការ​ចប់​សព្វ​គ្រប់​វា​នឹង​ចេញ​ជា​លទ្ធផល​ដោយ​បង្ហាញ​ជា​ពិន្ទុ​​ឲ្យ​បាន​ឃើញ។ ពិន្ទុ​កាន់​តែ​ខ្ពស់​មាន​ន័យ​ថា​ CPU ​មាន​សមត្ថភាព​កាន់​តែ​ខ្លាំង​ ហើយ​អ្នក​ក៏​អាច​ប្រៀប​ធៀប​ពិន្ទុ​ CPU ​អ្នក​ជា​មួយ​នឹង​ឧបករណ៍​ iDevice ដទៃ​ទៀត​ផង​ដែរ។

ក្រៅ​ពី​អាច​​ដំឡើង​​លើ​ឧបករណ៍​ iDevice កម្មវិធី​នេះ​ក៏​អាច​ដំឡើង​លើ​ឧបករណ៍​ Android បាន​ផង​ដែរ៕​ ​​​

ប្រភព៖ iDownloadBlog   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី