Floyd មាន​ទ្រព្យ​សម្បត្តិ ៦៥០​លាន​ដុល្លារ​ ចុះ McGregor វិញ?

  • 2017-04-06 02:15:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Conor McGregor ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​វាយ​ UFC មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​មួយ​ ហើយ​ក៏​ជា​អ្នក​វាយ​ UFC តែ​ម្នាក់គត់​ ​មាន​ឈ្មោះ​ក្នុង​ទស្សនាវដ្ដី Forbes ជា​មួយ​នឹង​បុគ្គល​ល្បី​ឈ្មោះ​ទាំង​១០០​រូប​ ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក។

Conor McGregor (ស្ដាំ) កំពុងវាយគូប្រកួត

ខណៈ​គូ​ប្រជែង​របស់​គេ Floyd Mayweather រហស្សនាម​ថា The Money មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ ៦៥០​លាន​ដុល្លារ​ McGregor វិញ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​មាន​ទ្រព្យ​ប្រមាណ​ ២២​លាន​ដុល្លារ​អាមេរិក។ ចំណូល​ទាំង​នោះ​គឺ ១៨​លាន​បាន​មក​ពី​ការ​ប្រកួត​ ហើយ​ ៤លាន​ផ្សេង​ទៀត​គឺ បាន​មក​ពី ការ​ផ្សាយ​ពាណិជ្ជកម្ម។

កីឡាករ​សញ្ជាតិ​អៀរឡង់​មាន​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ដូចជា Reebok, Bud Light, Monster Energy, Volvo និង​ Dethrone Royalty ក្នុង​នោះ​រូប​គេ​មាន​ភូមិគ្រឹះ​តម្លៃ​២​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​កំណើត និង​ជា​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ចំនួន​៨​គ្រឿង​ដូចជា BMW i8, Cadillac Escalade និង​ Mercedes ជាដើម៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វីរ័ត្ន