ប្រលោម​លោក​ Sabay ណាខ្លះត្រូវ​បាន​ថតជា​ភាពយន្ត​?

  • 2017-04-07 09:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣​រឿង​ហើយ​ដែល​ Sabay បាន​សហការ​ជា​មួយ​ផលិតកម្ម​ភាពយន្ត​​ក្នុង​ស្រុក​ដើម្បី​ផលិត​រឿង​ប្រលោម​លោក​របស់​ខ្លួន​ទៅ​ជា​ភាពយន្ត។

រឿង​ដំបូង​ដែល​ត្រូវ​បាន​ផលិត​ជា​វីដេអូ​ភាគ​គឺ​ "ស្រទន់​មន្ត​ស្នេហ៍"។ រឿង​នេះ​ Sabay បាន​សហការ​ជា​មួយ​ក្រុម​ការងារ​ Studio4 ដើម្បី​ផលិត​កាល​ពី​ខែ​តុលា​ឆ្នាំ​ ២០១៦។ ក្រុម​ការងារ​ផលិត​បាន​ឲ្យ​ដឹង​ថា លោក​អ្នក​នឹង​បាន​ឃើញ​​ប្រលោម​លោក​ដែល​មាន​អ្នក​​អាន​ច្រើន​ជាង​គេ​នេះ​ជា​វីដេអូនៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN ក្នុង​ពេល​ឆាប់ៗ​នេះ។ ​​​

"មន្ត​ស្នេហ៍​លេខា" ជា​រឿង​ទី​២​ដែល Sabay បាន​ផលិត​ចេញ​ជា​វីដេអូ​ភាគ។ ប្រលោម​លោក​ដែល​មាន​អ្នក​អាន​ជាង​១ម៉ឺន​ដង​ក្នុង​មួយ​ភាគ​​នេះ​ បាន​សហការ​ជាមួយ​​ផលិតកម្ម​មហាហង្ស​​ផលិត​ជាភាព​យន្ត ​នឹង​​ត្រៀម​ចាក់​បញ្ចាំង​​​លើ​ទូរទស្សន៍​ PNN ក្នុង​ឆ្នាំ​ ២០១៧​ នេះ​ដូច​គ្នា​។ រឿង​នេះ​​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​តួ​​​ល្បីៗ​ដូចជា​ ភិន សុដាលីស យឹម សម្បត្តិ ហង្ស សម្បើម​សក្តិ​ ម៉ៅ គីម​ធីតា សាឌី និង​វត្តមាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​ថែម​ទៀត​ផង។

រឿង​ថ្មី​មួយ​ដែល​គ្រោង​នឹង​ចេញ​ថត​នៅ​ពេល​ឆាប់ៗ​នេះគឺ​ប្រលោម​លោក​ "បេសកកម្ម​មួយ" ដ៏​ល្បីល្បាញ​​របស់ ម៉ានិត។ លើក​នេះ Sabay បាន​សហការ​ជា​មួយ​ជា​មួយ​ Studio4 ម្ដង​ទៀត​ដើម​ផលិត​ប្រលោម​លោក​នេះ​ឲ្យ​ក្លាយ​ជា​រឿង​ភាគ​ដ៏​គួរ​ឲ្យ​ជក់​ចិត្ត​មួយ​លើ​កញ្ជក់​ទូរទស្សន៍​។ ពេល​នេះ ​ក្រុម​ការងារ​ Studio4 កំពុង​រៀប​ចំ​ជ្រើស​រើស​តួ​សម្ដែង​​​ ដើម្បី​រឿង​ក៏​ពេញ​និយម​មួយ​នេះ។ ​​

កុំ​ភ្លេច​រង់​ចាំ​ទស្សនាតាម​ដាន​គេហទំព័រ Sabay News ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ពី​ដំណើរ​ការ​ផលិត​រឿង​ទាំង​នេះ។

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម