លេចចេញវីដេអូ​ដំបូងបង្អស់ បង្ហាញទិដ្ឋភាព​ទីតាំងរងការ​វាយប្រហារ​គ្រាប់មីស៊ីល​អាមេរិក

  • 2017-04-08 00:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel ព័ត៌មាន​នៅ​លើ​គេហទំព័រ YouTube ឈ្មោះ Rossiya 24 របស់​ប្រទេស​រុស្ស៊ី បាន​បង្ហាញ​វីដេអូ​ដំបូង​បង្អស់ ពី​មូលដ្ឋាន​កងទ័ពអាកាស Shayrat ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​អាមេរិក ចំនួន​៥៩​គ្រាប់ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៧ ម្សិលមិញ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង ការ​វាយ​ប្រហារ​ដោយ​ប្រើ​អាវុធ​គីមី របស់​រដ្ឋាភិបាល​ស៊ីរី ទៅ​លើ​ជន​ស៊ីវិល នៅ​ក្នុង​ខេត្ត​អ៊ីដលីប (Idlib) កាល​ពី​ព្រឹក ថ្ងៃ​អង្គារ នា​ដើម​សប្តាហ៍​នេះ។

បើ​តាម​ខ្សែ​វីដេអូ​ឃ្លិប បាន​បង្ហាញ​ឲ្យ​ឃើញ រោង និង​ផ្លូវ​យន្តហោះ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត រង​ការ​ខូចខាត​យ៉ាង​ដំណំ។

វីដេអូ​នោះ​ត្រូវ​បាន​ថត​ដោយ អ្នក​ឆ្លើយឆ្លង​របស់​សារព័ត៌មាន Russia24 ដែល​នៅ​កន្លែង​កើតហេតុ​ខាង​លើ​ផ្ទាល់​តែម្តង។ ជាមួយ​គ្នា​នេះ​ដែរ រូបថត​ប៉ុន្មាន​សន្លឹក បង្ហាញ​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​មូលដ្ឋាន​កងទ័ព​អាកាស​ខាងលើ ក៏​ត្រូវ​បាន​ថត និង​បង្ហោះ​ទៅ​លើ​​បណ្ដាញ​សង្គម ដោយ​អ្នក​ថត​រូប​ម្នាក់​ឈ្មោះ Aleksandr Pushin ផង​ដែរ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ និង​រូបថត​ទាំង​អស់​គ្នា៖

ប្រភព៖ RT   ប្រែ​សម្រួល៖ សេង ឡុង