មិនដល់​១ខែ លេច​មុខ​តារា​ថៃ​ស្រស់​សង្ហា​ ៩ដួង​ មក​​កម្ពុជា​

  • 2017-04-09 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ដល់​មួយ​ខែ​ផង​ លេច​មុខ​តារា​ថៃ ៩ដួង​ ស្រស់​សង្ហាមក​កម្ពុជា មាន​ដូចជា​លោក​ Nick Kunatip Bad Nongbew Tono Pharkhin និង​ក្រុម​ The Dust Film រួមទាំង​កញ្ញា KOY តាម​រយៈ​ការ​ប្រគំ​តន្ត្រី​មួយ​របស់​ស្រាបៀ​ Anchor Beach Carnival 2017 ៥ខេត្ត​ក្រុង។

សម្រាប់តារា​សម្តែង​ Nick Kunatip​ និងBad Nongbew បាន​ចុះ​មក​ដល់​ប្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៩មីនា ដើម្បី​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​ស្រាបៀ​Anchor Beach Carnival 2017 នៅ កោះពេជ្រ​យប់​ថ្ងៃ​ដដែល។​

រី​ឯ តារា​ចម្រៀង​រ៉ក់​លោក TONO Pharkhin និង​ក្រុម​ The Dust មាន​គ្នា​ ៥​នាក់ ​បាន​មក​ដល់​ប្រលាន​យន្ត​ហោះ​សៀមរាប​អន្តរជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៦ មីនា ចូល​រួម​ប្រគំ​តន្រ្តី​នៅ​ទីលាន​អង្គរ​ឃ្យុងយូ​ខេត្ត​សៀមរាប។

ក្នុង​នោះ​ផងដែរ​ សម្រាប់​តារា​សម្តែង FILM វិញ​បាន​មក​ដល់​ប្រលាន​យន្តហោះ​សៀមរាប​អន្តរជាតិ​កាល​ពី​ព្រឹក​ថ្ងៃ ០២ មេសា ចូល​រួម​ប្រគំ​តន្ត្រី​នៅ​ផ្សារ​ទំនើប​ភូពុយ​ ខេត្ត​បាត់​ដំបង​។

ដោយឡែក​រសៀលម្សិលមិញ​តារា​សម្តែង​ស្រី​ KOY បាន​មក​ដល់​ខេត្ត​កំពង់ចាម​ ហើយ​បាន​ចូល​រួម​ប្រគំ​តន្ត្រី​នៅ​យប់​មិញផង​ដែរ។

អត្ថបទ៖ ថា ម៉ាលីដា