កក្រើក​ទៀត​ហើយ! ​តារា​ថៃ ៨​ដួង​ ត្រៀម​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​

  • 2017-04-11 07:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ ៣ទៀត​ដូចជា សៀមរាប បាត់​ដំបង កំពង់​ចាម​ ការ​ប្រគំ​តន្រ្តី​របស់​ស្រាបៀ​អាន់ឆ័រ​ មាន​ការ​ចូល​រួម​​ពី តារា​ថៃ​៩ដួង​រួច​ម្តងហើយ​ ជាក់​ស្តែង​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នា​ប្រពៃណីជាតិ​ខ្មែរ​ខាង​មុខ​នេះ​ នឹង​មាន​វត្តមាន​តារា​ថៃ​ ៨​ដួង​​ទៀត​ មាន​ដូចជា​លោក TONO និង​ក្រុម​ The Dust ​លោក​ តៅ​ ស៊ុម​ឆាយខេមខ្លាត នុម សនរ៉ាម ធេព​ធីថាក់​​ និង​លោក​ ប៊ី ឌឹស្តារ​ នឹង​មក​ប្រគំ​តន្រ្តី​នៅ​កម្ពុជា​របស់​ស្រាបៀ​ Anchor Beach Carnival 2017 ខេត្ត ព្រះសីហនុ ទៀត។

សម្រាប់​លោក​ តៅ​ ស៊ុម​ឆាយខេមខ្លាត និង​ នុម សនរ៉ាម ធេព​ធីថាក់​ នឹង​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ត្រូវ​នឹង​ថ្ងៃ ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ ថ្ងៃ​ទី​ ១៤ មេសា នៅ​ខេត្ត​ព្រះសីហនុ​។

ជាក់​ស្តែង​លោក​ TONO​និង​ក្រុម​ The Dust ធ្លាប់​បាន​មក​ចូល​​រួម​ការ​ប្រគំ​តន្រ្តី នេះ​រួច​ម្តង​ហើយ​កាល​ពី ថ្ងៃ​ទី​២៦​ មីនា ខេត្ត​សៀមរាប​។ ហើយ​លើក​នេះ​ក្រុម​លោក​នឹង​មក​​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​ស្រាបៀអាន់ឆ័រ​ ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៥ មេសា​ នៅ​ខេត្ត​ព្រះសីហនុ​។

រិី​ឯតួ​ប្រុស​រឿង​ "សៀវភៅ​កំណត់​ហេតុ​ស្នេហ៍" លោក​​ប៊ី ឌឹស្តារ​​ នឹង​មក​ប្រគំ​តន្ត្រី​នៅ​កម្ពុជា​ត្រូវ​នឹង​ថ្ងៃ ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​ជាតិ​ខ្មែរ ថ្ងៃ​ទី​ ១៦ ខាង​មុខ​នេះ​នៅ​ខេត្ត ព្រះសីហនុ ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Anchor Beach Carnival 2017។

យ៉ាង​ណា​មិញ​

មិន​ត្រឹម​តែ​ការ​ប្រគំ​តន្ត្រី​តែ​មួយ​មុខ​នោះ​ទេ អ្នក​គាំទ្រ​ទាំង​អស់​ថែមទាំង​អាច​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេងៗ​ នៅ​លើ​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​ស្អាត​ផង​ដែរ ចាប់​ពី​រសៀល​ម៉ោង​ ២ រហូត​ដល់​ម៉ោង​ ៥​ល្ងាច ទាំង​បី​ថ្ងៃ​។

កុំ​ភ្លេច​ចូល​រួម​​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី Anchor Beach Carnival 2017 ​នៅ​​ក្រុង​ កំពង់សោម និង​ជួប​ជាមួយ​ម្ចាស់​បទ “Jung Wa Hua Jai” ព្រម​ទាំង​តារាថៃ​​ច្រើន​ដួង​ទៀត​ នៅ​ទី​នោះ​ទាំង​អស់​គ្នា៕​​​​​​​​​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម