ម៉ារីម៉ា កូនមួយហើយ តែបើនិយាយពីសម្រស់វិញ ក្រមុំៗសុំខ្មាស
- 2017-04-11 08:32:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា កូនមួយហើយ តែបើនិយាយពីសម្រស់វិញ ក្រមុំៗសុំខ្មាស
ចន្លោះមិនឃើញ
កំពូលតារាស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន គឺ Marian Rivera ជាតារាស្រីដ៏ឆ្នើម និងបានទទួលការគាំទ្រចូលចិត្ត ស្រលាញ់ពីសំណាក់អ្នកគាំទ្រជាច្រើន។
នៅប្រទេសកម្ពុជាក៏មានអ្នកគាំទ្រនាងមិនតិចដែរ ប៉ុន្តែជាទូទៅ គេតែងហៅនាងថា "ម៉ារីម៉ា" ព្រោះជារឿងដំបូងរបស់នាងដែលយកមកផ្សាយក្នុងប្រទេសកម្ពុជា។ តាមរយៈតួអង្គមួយនេះ ធ្វើឲ្យតារាស្រីវ័យ ៣២ ឆ្នាំរូបនេះមានអ្នកស្គាល់ជាច្រើន។
នាងបានរៀបការជាមួយតារាប្រុសរូបសង្ហា Dingdong Dantes កាលពីឆ្នាំ ២០១៤ និងកើតបានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ឈ្មោះថា Maria Letizia កាលពីឆ្នាំ ២០១៥។ ខុសពីអ្នកម្ដាយមួយចំនួន ដែលក្រោយពេលសម្រាលកូនហើយ រូបរាងតែងមានការផ្លាស់ប្ដូរ។ តែចំពោះតារាស្រីរូបនេះវិញ នាងបានបង្ហាញឲ្យឃើញពីសម្រស់ឥតប្រែប្រួល នៅតែស្អាត បើទោះមានកូនមួយទៅហើយក៏ដោយ។
ថ្មីៗនេះ នាងបានទទួលថតឲ្យទស្សនាវដ្ដី "Rogue” ហើយនេះមិនមែនជាលើកដំបូងទេ សម្រាប់នាងដែលក្លាយជាតារាគ្របមុខរបស់ទស្សនាវដ្ដី។ តាមរយៈរូបទាំងប៉ុន្មានរបស់ ម៉ារីម៉ា ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់មាត់ឡើយពីភាពស្រស់ស្អាតរបស់នាង៕
រូបថត៖ Marian Rivera facebook