ឡើង​ចឹង!​ STEP សុំ​ប៉ះ​ OMG លើ​ឆាក​ផ្ទាល់​ៗ​ហ្មង (វីដេអូ)

  • 2017-04-15 04:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ឆាក​តន្ត្រី Anchor Beach Carnival 2017 ខេត្ត​ ព្រះសីហនុ យប់មិញ តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម ហង្សមាស STEP បាន​លើក​យក​បទ "សុំប៉ះ" ដែល​ជា​បទ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​អ្នក​គាំទ្រ​ មក​បកស្រាយ។ ជាពិសេស​គឺ STEP បាន​​សម្ដែង​យ៉ាង​ពិសេស​ជាមួយ​សមាជិក​ក្រុម​រាំ​ដែល​កំពុង​ល្បី​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ​​គឺ​ក្រុមរាំ OMG។

ដោយ​ឡែក​នៅ​យប់​ថ្ងៃ​ទី​១៥ នេះ​វិញ​ក៏​មិនធម្មតា​ដូច​គ្នា នៅ​ឆ្នេរ​ឯករាជ្យ​ ក្រុង​កំពង់សោម​ តារា​ជួរ​មុខ​​របស់​ ព្រះរាជាណាចក្រ​កម្ពុជា និង​ ព្រះរាជាណាចក្រ​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​ដើម្បី​អង្រួន​អារម្មណ៍​របស់​អ្នក​គាំទ្រ​ទាំង​អស់​ ជាមួយ​ក្បាច់​រាំ​ប្លែកៗ និង​​បទ​ចម្រៀង​ដែល​កំពុង​មាន​ការ​គាំទ្រ​ខ្លាំង​ផង​ដែរ។ កុំភ្លេច​ចូល​រួម​រាំសប្បាយ​ទាំង​អស់​គ្នា​នៅ​យប់​នេះ៕

ទស្សនា​ការ​សម្ដែង​របស់​ STEP និង​សមាជិក​ក្រុម​រាំ​ OMG ទាំង​អស់​គ្នា៖​​

អត្ថបទ៖ Samedy