កូនស្រី Beckham ច្រៀងអបអរខួបកំណើតទៅកាន់ម្ដាយ ឡើងគួរឲ្យក្នាញ់
- 2017-04-18 09:55:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី Beckham ច្រៀងអបអរខួបកំណើតទៅកាន់ម្ដាយ ឡើងគួរឲ្យក្នាញ់
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមគ្រួសារអតីតកីឡាករដ៏ល្បី David Beckham បានចំណាយពេលរួមគ្នាជាលក្ខណៈគ្រួសារនៅឯទីក្រុង Los Angeles អំឡុងពេលឈប់សម្រាក។
ពេលវេលាដ៏រីករាយនោះ ក៏ចំថ្ងៃខួបកំណើតរបស់ Victoria ភរិយា David Beckham ដែរ។ ដូចនេះហើយទើបកូនស្រីពៅរបស់គូស្នេហ៍មួយនេះ បានច្រៀងអបអរខួបកំណើតម្ដាយរបស់ខ្លួន គម្រប់ ៤៣ឆ្នាំ។ វីដេអូរបស់ Harper Beckham (កូនស្រីពៅ David) ត្រូវបានបង្ហោះលើគណនី Instagram របស់ម្ដាយរបស់នាងផ្ទាល់ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
តាមរយៈវីដេអូមួយនេះ កុមារីរូបនេះបានបង្ហាញក្ដីស្រលាញ់ ពេញបេះដូងចំពោះ ម្ដាយរបស់ខ្លួន ជាមួយសំលេងដ៏ស្រទន់ និងកាយវិការគួរឲ្យខ្នាញ់ បានឲ្យដឹងច្បាស់ណាស់ថាម្ដាយរបស់នាងពិតជាពេញចិត្ត ពេញបេះដូង នឹងការជូនពរមួយនេះណាស់។