ដឹង​បទពិសោធន៍​ស្រក​ទម្ងន់អស់​ ២៣​គីឡូ​ របស់​ រ៉ា បូទី

  • 2017-04-19 02:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​មួយ​ចំនួន​ប្រាកដ​ជា​បាន​ស្គាល់​ហើយ​អ្នក​ចម្រៀង​ថ្មី​របស់​សាន់ដេ​​ រ៉ា បូទី ជា​តារា​ចម្រៀង​រូប​សម្ផស្ស​ស្រស់​ស្អាត​សាច់​ស​ខ្ចី តែ​អ្នក​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​ពី​មុន​នាង​ជា​មនុស្ស​ស្រី​ដែល​មាន​រូប​រាង​ធាត់​ខ្លាំង​។ ថ្ងៃ​នេះ​Sabay ​នឹង​នាំ​អ្នក​ទាំង​អស់​ទៅ​ដឹង​ពី​អតីតកាល និង​បទ​ពិសោធន៍​សម្រក​ទម្ងន់​របស់​នាង​តែ​ម្តង។

អ្នក​ចម្រៀង​ពន្លក​ថ្មី​រូប​នេះ​រំលឹក​ថា​ ​ប្រហែល​ជា​២​ឆ្នាំ​មុន​​នាង​មាន​ទម្ងន់​រហូត​ដល់​៨០​គីឡូ​ក្រាម​ឯ​ណោះ តែ​ឥឡូវ​នេះ​នាង​មាន​ទម្ងន់​តែ​៥៧​គីឡូ​ប៉ុណ្ណោះ​ ពោល​គឺ​ស្រក​អស់២៣​គីឡូ។ នាង​បន្ត​ រូប​រាង​ដែល​នាង​ចង់​បាន​នៅ​ពេល​នេះ​គឺ​ ៥០ គីឡូ។​​

រ៉ា បូទី ប្រាប់​ពី​មូល​ហេតុ​ចង់​បាន​រាង​ស្គម​​នេះថា​ នាង​​​មិន​បាន​ធ្វើ​ដើម្បី​អ្នក​ណា​ទេ​គឺ​ធ្វើ​ដើម្បី​ខ្លួន​ឯង​ម្នាក់​គត់។ "បង​ធ្វើ​នេះ​គឺ​អត់​មាន​ដើម្បី​អ្វី​ ឬ អ្នក​ណា​ទេ បង​ធ្វើ​ដើម្បី​ខ្លួន​​ឯង​តែ​ម្នាក់​គត់ ​ម្យ៉ាង​ទៀត​កាល​ពេល​បង​ធាត់​គេ​គ្រប់​គ្នា​ចាត់​ទុក​បង​ដូច​រឿង​កំប្លែង​អីចឹង ដូច្នេះ​ហើយ​ទើប​បង​ព្យាយាម​ធ្វើ​ឲ្យ​បាន។

ដោយ​ចិត្ត​ចង់​ស្រក​ខ្លាំង​ពេក គ្រា​ដំបូង​នាង​បាន​បង្អត់​អាហារ​២ ៣ ថ្ងៃ​ទើប​ញ៉ាំ​ម្ដង។ តែ​ក្រោយ​នាង​សម្រេច​បាន​នៅ​សល់​ត្រឹម​៦៨​គីឡូ នាង​ក៏​ចាប់​ផ្ដើម​ហាត់​ប្រាណ​ ដើម្បី​កុំ​ឲ្យ​សាច់​ និង​ស្បែក​យារ​ធ្លាក់​។

នាង​រំលឹក​ថា ​ពេល​នៅ​ទម្ងន់​៨០​គីឡូ​នោះ នាង​​ពិបាក​រក​ខោ​អាវ​ស្លៀក​ពាក់​ណាស់​ ហើយ​ជា​ធម្មតា​​ពាក់​តែ​ខោ​អាវ Swag ៗ បែប​មនុស្ស​ប្រុស​​ដល់​ថ្នាក់​គេ​និយាយ​ថា​នាង​ជា​ប្រភេទ​ស្រី​ស្រលាញ់​ស្រី​ទៀត​ផង។ នាងបញ្ជាក់​ថា ​តាម​ពិត​នាង​ស្រលាញ់​សំលៀក​បំពាក់​ស្រី​ណាស់ តែ​ធ្វើ​ម៉េច​រូប​រាងនាង​ពាក់​មិន​សម។​​​​

នារី​​ដែល​មាន​បទ​ពិសោធន៍​លើស​ទម្ងន់​រូប​នេះ​បញ្ចេញ​​ឃ្លា​ចង​ក្រោយ​ថា៖ ​"បង​ចង់​ផ្ដាំ​ទៅ​ស្រីៗ​ដែល​មាន​រាង​ធាត់​ទាំង​អស់​ថា​ ត្រូវ​ចាប់​ផ្ដើម​ធ្វើ​វា​ពី​ពេល​នេះ​ទៅ​កុំ​ចាំ​ដល់​ថ្ងៃ​ស្អែក​ ឬ ខាន​ស្អែក មិន​ចាំ​បាច់​ធ្វើ​ដើម្បី​អ្នក​ណា គឺ​ធ្វើ​ដើម្បី​តែ​ខ្លួន​ឯង​ និង​ខោអាវ​ដែល​ខ្លួន​ស្រលាញ់​បាន​ហើយ​"។

ទស្សនា​រូប​ថត​ រ៉ា បូទី ពេល​ទម្ងន់​៨០​គីឡូ​ក្រាម៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី