ញាក់​សាច់! ស្រុក​ខ្មែរ Apple Watch លក់​សុទ្ធ​តែ​ខ្ទង់​ពាន់​ដុល្លារ ថ្លៃ​ជាង S8+ ពីរ​ដង

  • 2017-04-19 03:20:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេង​សើច​អី អ្នក​ខ្លះ​គ្រាន់​តែ​ទូរសព្ទ​ទំនើប​ស៊េរី​ល្មម ត្អូញ​ថា​ថ្លៃ​ទៅ​ហើយ ចុះ​ទម្រាំ​ឃើញ​តម្លៃ​នាឡិកា​ Apple Watch ស៊េរី​កប់​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក មិន​ដឹង​បើក​ភ្នែក​ធំៗ​ប៉ុណ្ណា​ទេ។

Apple Watch ស៊េរី​ខ្ពស់​ប៉ុន្មាន​ម៉ូដែល​ទាំង​ថ្មី​និង​ចាស់​ទើប​មក​ដល់​ទីផ្សារ តម្លៃ​លក់​​ខ្ពស់​បំផុតខ្ទង់ ១ ៧៩៩ ដុល្លារ ថ្លៃ​ជាង Galaxy S8+ តម្លៃ​ត្រឹម​តែ ៨១៩ ដុល្លារ​ប៉ុណ្ណោះ។

Apple Watch Series2 42mm Link-Bracelet (black) តម្លៃ ១ ២០០ ដុល្លារ

  • អេក្រង់ ១,៦៥អ៊ីញ និង​កម្រិត Resolution 390x312 pixels
  • មេម៉ូរី៖ 8GB និង 512MB
  • ថាមពល​ថ្ម៖ 250mAh
  • ប្រព័ន្ធ​ប្រតិបត្តិការ៖ WatchOS 1.0 អាច​ដំឡើង​ទៅ v3.2
  • ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ IPX7 អាច​ការពារ​ទឹក​បាន​ជម្រៅ ១ម៉ែត្រ​រយៈ​ពេល ៣០នាទី។

Apple Watch Series2 42mm White Ceramic តម្លៃ ១ ៥០០ ដុល្លារ

  • អេក្រង់ ១,៦៥អ៊ីញ និង​កម្រិត Resolution 390x312 pixels
  • ថាមពល​ថ្ម៖ អាច​កាន់​ថ្ម​បាន​រហូត ១៨ម៉ោង
  • ប្រព័ន្ធ​ប្រតិបត្តិការ៖ WatchOS 3.0 អាច​ដំឡើង​ទៅ v3.2
  • ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ អាច​ការពារ​ទឹក​បាន​ជម្រៅ ៥០ម៉ែត្រ។

Apple Watch Series2 38mm HERMES Leather Single Tour តម្លៃ ១ ៥៥០ដុល្លារ

  • អេក្រង់ ១,៦៥អ៊ីញ
  • ថាមពល​ថ្ម៖ អាច​កាន់​ថ្ម​បាន​រហូត ១៨ម៉ោង
  • ប្រព័ន្ធ​ប្រតិបត្តិការ៖ WatchOS 3.0 អាច​ដំឡើង​ទៅ v3.2
  • ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ អាច​ការពារ​ទឹក​បាន​ជម្រៅ ៥០ម៉ែត្រ។

Apple Watch Series2 38mm HERMÈS Leather Double Tour តម្លៃ ១ ៥៩៩ ដុល្លារ

  • អេក្រង់ ១,៦៥អ៊ីញ
  • ថាមពល​ថ្ម៖ អាច​កាន់​ថ្ម​បាន​រហូត ១៨ម៉ោង
  • ប្រព័ន្ធ​ប្រតិបត្តិការ៖ WatchOS 3.0 អាច​ដំឡើង​ទៅ v3.2
  • ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ អាច​ការពារ​ទឹក​បាន​ជម្រៅ ៥០ម៉ែត្រ។

Apple Watch Series2 38mm HERMÈS Leather Double Buckle Cuff តម្លៃ ១ ៧៩៩ ដុល្លារ

  • អេក្រង់ ១,៦៥អ៊ីញ
  • ថាមពល​ថ្ម៖ អាច​កាន់​ថ្ម​បាន​រហូត ១៨ម៉ោង
  • ប្រព័ន្ធ​ប្រតិបត្តិការ៖ WatchOS 3.0 អាច​ដំឡើង​ទៅ v3.2 *ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក៖ អាច​ការពារ​ទឹក​បាន​ជម្រៅ ៥០ម៉ែត្រ។

នេះ​ជា​តម្លៃ​យក​ពី​ប្រភព​ហាង​​លក់​ទូរសព្ទ​ក្នុង​ស្រុក។

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី