ស្ងាត់​ៗ​ HTC ប្រកាស​បង្ហាញ OneX10 កំពូល​ស្មាតហ្វូន បន្ថែម​ microSD បាន​ដល់​ 2TB

  • 2017-04-19 05:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន​តៃវ៉ាន់​ HTC បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ​នូវ​កំពូល​ស្មាតហ្វូន​ជំនាន់​ក្រោយ​មួយ​ម៉ូដែល​ទៀត​របស់​ខ្លួន គឺ OneX10 ។ HTC ជំនាន់​ថ្មី​នេះ​ ​ដំណើរ​ការ​នៅ​លើ​ប្រព័ន្ធ Android សម្រប​នឹង HTC Sense របស់​ខ្លួន​ ដោយ​វា​មាន​បំពាក់​នូវ​បន្ទះ​ឈីប MediaTek Helio P10 មាន CPU Octa-Core ទំហំ 64-bit ដោយ​មាន RAM 3GB ។​

វា​មាន​អង្គ​ចងចាំ​ខាង​ក្នុង​ម៉ាស៊ីន​ទំហំ 32GB ហើយ​អាច​គាំទ្រ​ការ​បន្ថែម MicroSD ខាង​ក្រៅ ដល់​ទៅ 2TB ឯ​ណោះ​ ។​ ទំហំ​អេក្រង់​ធំ ៥,៥ អីុញ កម្រិត Full HD 1080p មាន​កញ្ចក់​ស្រោប​ការ​ពារ​ ជា​ប្រភេទ​កញ្ចក់​ Corning Gorilla Glass និង​មាន​ឧបករណ៍​សំឡេង​ប្រព័ន្ធ BoomSound ។​

One10X ក៏​អាច​គាំទ្រ​ការ​ប្រើប្រាស់​ SIM ចំនួន ២ ប្រព័ន្ធ 4G LTE ដូច​គ្នា គួប​ផ្សំ​នឹង​ប្រព័ន្ធ Bluetooth ជំនាន់ 4.2 ដោយ​មាន​វិមាត្រ​តួ​ខ្លួន 152.9 x 75.6 x 8.23 មម មាន​ទម្ងន់​ស្រាល​ល្មម ១៧៥ ក្រាម​ ។ ចំណែក​ឯ​កាមេរ៉ា​ក្រោយ​ទំហំ 16MP ប្រភេទ​ឌីជីថល​កាមេរ៉ា និង​កាមេរ៉ា​មុខ​ទំហំ 8MP ។​

ព័ត៌មាន​ទាំង​ស្រុង​ខាង​លើ​ ត្រូវ​បាន​ដកស្រង់​ចេញ​ពី​គេហទំព័រ​ HTC របស់​ប្រទេស​រុស្សី​ផ្ទាល់​ប៉ុន្តែ​ចំពោះ​តម្លៃ​ និង​ការ​ចេញ​លក់​ក្នុង​ប្រទេស​ណា​ខ្លះ​នោះ គឺ​មិន​ទាន់​បាន​បញ្ជាក់​ប្រាប់​ឡើយ​។​

ប្រភព htc

ប្រែសម្រួល៖ កៅ រក្សា