មិនធម្មតា! Jun Ji Hyun មាន​ទ្រព្យ​អចលនទ្រព្យ​លើស​ម្ចាស់​ផលិតកម្ម YG ទៀត

  • 2017-04-19 10:50:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១៨​ ខែ​មេសា​ កន្លង​ទៅ​នេះ កម្មវិធី​ "One Night of TV Entertainment"របស់​ទូរទស្សន៍​ SBS ​ បាន​លើក​ឡើង​ពី​ការ​កាន់កាប់​អចលនទ្រព្យ​របស់​ តារា​សម្ដែង​ Jun Ji Hyun។

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ តារា​ស្រី​ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង​ Jun Ji Hyun ត្រូវ​គេ​រាយការណ៍​ថា​ បាន​ទិញ​ អាគារ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ Gangnam ក្នុង​តម្លៃ​ ៣២,៥០០ លាន​វ៉ុន​ (ប្រហែល ២៨​លាន​ដុល្លារអាមេរិក)​។

អ្នក​ជំនាញ​ខាង​ផ្នែក​អចលនទ្រព្យ​ បាន​និយាយ​ពី​ការ​វិនិយោគ​របស់​តារាស្រី​រូប​នេះ​ដែរ​ថា​៖ "នាង​បាន​បង្កើន​ទ្រព្យ​របស់​ខ្លួន​យ៉ាង​ខ្លាំង​។ អចលនទ្រព្យ​របស់​នាង​ អាច​មាន​តម្លៃ​រហូត​ទៅ​ដល់​ ៥០​ ទៅ​ ៥៥​លាន​វ៉ុន​ (ប្រហែល​ ៤៤​លាន​ដុល្លារ​អាមេរិក) បន្ទាប់​ពី​ជួសជុល​ហើយ​” ។

អ្វី​ដែល​អស្ចារ្យ​មួយ​ទៀត​នោះ​គឺ​ តួឯក​ស្រី​ក្នុង​រឿង​ "Legend of the Blue Sea” រូប​នេះ​ទិញ​អាគារ​មួយ​នោះ​ដោយ​មិន​បាន​ទទួល​កម្ចី​អ្វី​ទាំង​អស់​។ វា​ក៏​បាន​បូក​បញ្ចូល​ទៅ​ក្នុង​ទ្រព្យ​សរុប​របស់​នាង​ចំនួន​ ៧០ប៊ីលាន​វ៉ុន​ (ប្រហែល​ ៦១,២លាន​ដុល្លារ​អាមេរិក) នៃ​ការ​កាន់​កាប់​អចនទ្រព្យ​របស់​នាង​ផ្ទាល់​ ។ ដោយ​ឡែក​លទ្ធផល​ក៏​បាន​បង្ហាញ​ថា​ Ji Hyunបាន​ស្ថិតនៅ​លេខរៀង​ទី​ ២ ក្នុង​នាម​ជា​តារា​ដែល​ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ បន្ទាប់​ពី​ម្ចាស់​ផលិតកម្ម​ SM លោក Lee Soo Man ដែល​មាន​ទ្រព្យ​សរុប​ ១១០ប៊ីលានវ៉ុន​ (ប្រហែល​ ៩៦,៣លាន​ដុល្លារអាមេរិក) និង​ ឈរលេខរៀងនៅ​លើ​ម្ចាស់​ផលិតកម្ម​YG លោក Yang Hyun Suk ដែល​មាន​ទ្រព្យ​សរុប​ ៥៣,១​ប៊ីលាន​វ៉ុន​ (ប្រហែល​ ៤៦,៥លាន​ដុល្លារអាមេរិក) ក្នុង​វិស័យ​អចនទ្រព្យ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី