ហេតុផលសំខាន់ នារីថៃរកស៊ីផ្លូវភេទនៅប៉ាតាយ៉ា មិនព្រមបោះបង់អាជីពខ្លួនចោល
- 2017-04-20 07:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលសំខាន់ នារីថៃរកស៊ីផ្លូវភេទនៅប៉ាតាយ៉ា មិនព្រមបោះបង់អាជីពខ្លួនចោល
ចន្លោះមិនឃើញ
ស្ត្រីថៃរាប់ពាន់នាក់ កំពុងតែលក់ខ្លួនយ៉ាងបើកចំហ បើទោះបីជាមានការហាមឃាត់ លើពេស្យាកម្មក៏ដោយ។
ប៉ូលិសនៅក្នុងប្រទេសថៃ បាននិងកំពុងចាប់ផ្ដើមបើកការបង្ក្រាប និងហាមឃាត់លើអាជីវកម្មផ្លូវភេទ នៅក្នុងទីក្រុងប៉ាតាយ៉ា ដែលគេឲ្យរហស្សនាមថា «Sin City»។
ផ្ទុយទៅវិញ ស្ត្រី និងស្ត្រីកែភេទ (Lady Boy) ជាច្រើន កំពុងតែប្រកបរបបមួយនេះយ៉ាងបើកចំហ នៅចំពោះមុខប៉ូលិស។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងមិនព្រមបោះបង់អាជីពមួយនេះទៀតផង ដោយសារតែពួកគេអាចរកប្រាក់បានច្រើន។
គួរបញ្ជាក់ថា រមណីយដ្ឋានខាងលើមានឈ្មោះល្បីល្បាញខ្លាំង ដោយសារតែវាជាគោលដៅសម្រាប់ទេសចរផ្លូវភេទ ដោយមានបុរសជាង ១លាននាក់ បានភ្លូកទឹកភ្លូកដីទៅទីនោះជារៀងរាល់ឆ្នាំ។ ប្រជាជនចំនួន ២០ភាគរយ ជាមួយនឹងស្ត្រីពេស្យាប្រមាណជា ២៧ ០០០នាក់ កំពុងរស់នៅ និងធ្វើការនៅក្នុងអាជីវកម្មមួយនេះ ក្នុងទីក្រុងប៉ាតាយ៉ា។
ទោះជាយ៉ាងណា ស្ត្រីរកស៊ីផ្លូវភេទទាំងនោះ អាចរកប្រាក់បានរហូតដល់ទៅ ៣ ៨០០ដុល្លារក្នុងមួយខែ ដែលស្មើនឹងប្រាក់ខែជាមធ្យម ១០ខែឯណោះ។ ស្ត្រីកែភេទ (Lady Boy) ម្នាក់ មានឈ្មោះថា May បានពន្យល់ប្រាប់ពីមូលហេតុ ដែលនាងមិនព្រមបោះបង់អាជីពនេះថា «នៅទីនេះ ខ្ញុំរកលុយបានច្រើន គ្រប់គ្រាន់សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ»៕