នារីអូសតេសក្រុមហ៊ុន Vietjet វៀតណាម ជាប់លេខ២ មានភាព​ទាក់ទាញ​បំផុតក្នុងលោក

  • 2017-04-20 10:25:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម Vietjet ដែល​ល្បី​ខាង​នារី​អូតេស​ស្លៀក​ឈុត​ប៊ីគីនី​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​កើប​ចំណូល​យ៉ាង​ច្រើន ពេល​នេះ​​បាន​ជាប់​ជាក្រុម​ហ៊ុន​មាន​នារី​អូសតេស​​ទាក់​ទាញ​បំផុត​​​លំដាប់​ទី​២​ ក្នុង​លោក។ នេះ​បើ​តាម​គេហទំព័រ​ទេសចរណ៍​កាណាដា VIVA Lifestyle and Travel។

ចំណាត់​ថ្នាក់​ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet នេះ​ តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ Air Serbia, Air France និង Singapore Airlines ​ដែល​ស្ថិត​នៅ​កំពូល​គេ​ទាំង ៥។

គេហទំព័រ VIVA ជឿ​ថា​ ក្រុមហ៊ុន Vietjet ​​ជាប់​ចំណាត់ថ្នាក់​​មាន​នារី​ទាក់​ទាញ​បំផុត​ទី​ ២ គឺ​ដោយ​សារ​តែ​ឯកសណ្ឋាន​ប៊ីគីនី​ដ៏​ប៉ិន​ប្រសព្វ ដែល​បាន​ចូល​រួម​ចំណែក​នាំ​ឲ្យ​ក្រុមហ៊ុន​ជោគជ័យ​ខ្លាំង​។ កត្តា​នេះ​ដែរ ​បាន​ធ្វើ​ឲ្យ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អ្នក​ស្រី Nguyen Thi Phuong Thao ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ភេទ​ស្រី​ដំបូង​គេ​នៅ​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​ទ្រព្យ​សម្បត្តិ ១,២​ពាន់​លាន​ដុល្លារ។

អ្នក​ស្រី Thao បាន​បើក​ដំណើរ​ការ Vietjet ក្នុង​ឆ្នាំ ២០១១។ ​គ្រាន់​តែ​ក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន Vietjet ស្រូប​​យក​អ្នក​ដំណើរ​បាន​ជិត ១៥​លាន​នាក់ ​និង​រក​ចំណូល​បាន ១០៥​លាន​ដុល្លារ​អាមេរិក។

ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​មាន​នារី​អូតេស​ទាក់​ទាញ​បំផុត​លំដាប់​លេខ​១ គឺ Air Emirates​ ស្ថិត​នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ Air Emirates ​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ជា​យូរ​មក​ហើយ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ឯកសណ្ឋាន​គ្មាន​ពីរ ងាយ​ចំណាំ និង​រូប​រាង​​នារី​អូតេស​ស្រស់​ស្អាត៕

ប្រភព៖ tuoitrenews   ប្រែ​សម្រួល៖ ឡេង ភារុណ