Jun Ji-hyun តែងខ្លួនដូចសេដ្ឋិនីកណ្ដាលក្រុមអង្គរក្ស បង្ហាញខ្លួននៅសាធារណៈ
- 2017-04-21 02:03:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jun Ji-hyun តែងខ្លួនដូចសេដ្ឋិនីកណ្ដាលក្រុមអង្គរក្ស បង្ហាញខ្លួននៅសាធារណៈ
ចន្លោះមិនឃើញ
តារាសម្ដែងស្រីកូរ៉េ Jun Ji-hyun បានបង្ហាញវត្តមានក្នុងកម្មវិធីអបអរផលិតផលសំលៀកបំពាក់ម៉ាកល្បីមួយក្នុងនាអគារ Lotte Department Store ស្ថិតក្នុងទីក្រុងសេអ៊ូល កាលពីម្សិលមិញ។
ក្នុងដំណើរ តួស្រីក្នុងរឿង "The Legend of the Blue Sea" ទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាសារព័ត៌មាននិងមនុស្សនៅទីនោះ ព្រោះតែនាងបានស្លៀកពាក់តុបតែងខ្លួនដូចជាសេដ្ឋិនីមួយរូប ដែលមានក្រុមអង្គរក្សការពារជុំជិត។ សំលៀកបំពាក់បែបនេះសេដ្ឋិនីនិងស្ត្រីដែលជោគជ័យក្នុងការរកស៊ីចូលចិត្តស្លៀកបំផុត។
ការរៀបចំខ្លួនបែបនេះពិតជាស័ក្ដិសមនឹង Jun Ji-hyun ព្រោះកាលពីពេលថ្មីៗកន្លងទៅ នាងបានទិញអគារមួយកន្លែងស្ថិតក្នុងតំបន់ Gangnam ក្នុងតម្លៃ ៣២ ៥០០ លានវ៉ុន (ប្រហែល ២៨លានដុល្លារអាមេរិក) ដោយប្រើប្រាស់លុយផ្ទាល់ខ្លួន។ នៅក្នុងប្រទេសកូរ៉េ Ji-hyun ជាប់លេខ២ជាតារាដែលមានទ្រព្យអចលនទ្រព្យច្រើនជាង ដោយនៅក្រោម ម្ចាស់ផលិតកម្ម SM លោក Lee Soo Man និងលើម្ចាស់ផលិតកម្ម YG លោក Yang Hyun Suk៕